Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត នៅតំបន់ភ្នំឱរ៉ាល់

spot_img

​កំពង់ស្ពឺ​៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ ​​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើសុក្រំ​គ្មាន​ច្បាប់​អនុញ្ញាតិ​ចំនួន​២១​ដុំ​ស្មើ​១​ម៉ែត្រ​គីប​២៦​ផ្លានយកមក​រក្សាទុក​នៅ ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់។

សូមបញ្ជាក់ថា នៅថ្ងៃទី​២៩ មេសា ឆ្នាំ​២០២០ ក​ម្លាំ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​
​ហេង ណា​រិ​ទ្ធ មេបញ្ជាការរង​ស្រុក បាន​សហការ​ជាមួយ កម្លាំង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដឹកនាំ ដោយ​លោក ហ៊ុល ម៉ា​រ៉ា អនុប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ឃាត់​រថយន្ត​ដឹកឈើ​០១​គ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2J 4714 ដែល​ម្ចាស់​រត់គេចខ្លួន​បាត់ នៅ​ចំនុច​អូរ​លាង​ដាវ ស្ថិតក្នុង​ភូមិ​ជាំ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ។​

​បច្ចុប្បន្ន ឈើ​និង​រថយន្ត​យកមក​រក្សាទុក​នៅ ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ។ លទ្ធផល វាស់វែង ជា​ប្រភេទ​ឈើ​អារ​សុ​ក្រំ​(​ម៉ៃ​តាប់​) សរុប​ចំនួន​២១​ដុំ​ស្មើ​១​ម៉ែត្រ​គីប​២៦​ផ្លាន ៕ដោយ៖កូឡាប​


spot_img
×