Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនល្មើស​២​នាក់ ជួញដូរ​គ្រឿងញៀន ជិត ៦០​គីឡូក្រាម ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ក្រាប​បទល្មើស​កែច្នៃ ជួញដូរ​គ្រឿងញៀន និង​រឹបអូស​ថ្នាំញៀន ជិត ៦០​គីឡូក្រាម នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នគរបាល​ជំនាញ បានធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ជនល្មើស​២​នាក់ ជា​សាធារណៈ ហើយ​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​

​អនុវត្ត​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់ របស់ ឯកឧត្ដម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង ឯកឧត្ដម ឧត្ដម​សេនិយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅវេលា​ម៉ោង ១៤​និង​៤០​នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ កម្លាំង​ជំនាញ​(​ក​១១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្ដម​សេនិយ៍​ត្រី ស៊ី ផល្លា នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក សេង ឃុន​ណា​ង នាយការិយាល័យ មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជ​អ​ជ្ញា​រង បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​លទ្ធផល : ឃាត់​២​នាក់​(​ស្រី​១): – ឈ្មោះ LEE KWAN FUK ភេទ​ប្រុស ជនជាតិ​ចិន​(​ហុងកុង​) កាន់​លិខិត​ឆ្លង ដែន​លេខ​KJ06288571 – ឈ្មោះ THET THET HLAING ភេទ​ស្រី ជនជាតិ​មី​យ៉ាន់​ម៉ា កាន់​លិខិតឆ្លងដែន​លេខ MA 030746​។ វត្ថុតាង​ចាប់យក​: – អ៊ិ​ច​ស្តា​ស៊ី​(MDMA) ប្រភេទ​គ្រាប់ ទម្ងន់ ៥៣,០៤៥.៥៧​ក្រាម ។ – អ៊ិ​ច​ស្តា​ស៊ី​(MDMA) ប្រភេទ​ម្សៅ ទម្ងន់ ៤,៨៦៦.០៨ ក្រាម ។ សរុប​ទម្ងន់​: ៥៧.៩១១,៦៥​ក្រាម​(​ហាសិប​ប្រាំពីរ​គីឡូក្រាម ប្រាំបួន​រយ​ដប់​មួយ​ក្រាម ហុកសិប​ប្រាំ​)​។​
– ម៉ាស៊ីន​កែច្នៃ ៣​គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូនមក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បន្ត​ការស៊ើបអង្កេត តាម​ចាប់​មេខ្លោង និង​អ្នកពាក់ព័ន្ធ ៕​ដោយ​៖​កូ​ឡាប​

spot_img
×