Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាស​គេ​ណាស់​អី​! តារា Tik Tok ពីរ​ដួង ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​តារាចម្រៀង Apink ផ្ទុះ​កំហឹង ដោយ​ចោទ​លួច​ក្បាច់​រាំ Idol ពួកគេ (​វីដេអូ​)

spot_img

​ខ្មាស​គេ​ណាស់​អី​! តារា Tik Tok ពី​ដួង យក​ក្បាច់​រាំ​គេ​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង បន្ទាប់​ត្រូវបាន​ចោទ​លួច​ក្បាច់​រាំ​របស់​ក្រុម​តារាចម្រៀង Apink​។​

​អ្នក​ប្រើ TikTok ដ៏​ពេញនិយម​មួយគូ បានទទួល​រង​នូវ​ការរិះគន់​ជាខ្លាំង បន្ទាប់ពី​អ្នកទស្សនា​បានកត់សម្គាល់​ឃើញ ចលនា​ប្រកួត​ក្បាច់​រាំ​របស់​ពួកគេ គឺ​ស្រដៀង​ទៅនឹង​ក្បាច់​រាំ​ក្រុម​តារា K-pop Apink ។​

​តាមរយៈ​ការប្រើប្រាស់ Audio ផ្សេង​បទ​ចម្រៀង “Roses Remixed” របស់​តារាចម្រៀង Saint Jhn អ្នកលេង Tik Tok ដ៏​ល្បី​ទាំងពីរ​ដែលមាន​គណនី @jazlynebaybee និង @ashlynmarieprice បាន​បង្ហោះ​វីដេអូ​រាំ​រួមគ្នា​នេះ ចូលទៅក្នុង​គណនី​នីមួយៗ​របស់​ពួកគេ ។​

​នៅក្នុង​ផុស​នៅលើ​គណនី @ashlynmarieprice នាង​បាន​ហៅ​វីដេអូ​នេះ​ថា​ជាការ​ប្រកួត “sister challenge” ខណៈ Tag ជាមួយ​បងប្អូន​ស្រី TikTok ដែលមាន​ឈ្មោះថា Charli និង Dixie D’Amelio ។ វីដេអូ​នេះ​ត្រូវបាន​រីក​រាលដាល​ភ្លាមៗ ដោយ​ទទួល​បានការ Like និង Comment រាប់ពាន់​ពី​អ្នកប្រើប្រាស់​ដទៃ​។​

​ទោះជា​យ៉ាងណា អ្នកគាំទ្រ K-pop បានឃើញ​ស្ទីល​រាំ​ដែល​ពួកគេ​បាន​ប្រើ មើលទៅ​ស្រដៀង​នឹង​ក្បាច់​រាំ​ពី​ចម្រៀង​ទោល​ចុងក្រោយ​របស់ Apink គឺ​បទ “Dumhdurum” ។​

​ក្រោយ​រង​ការរិះគន់​យ៉ាង​ចាស់ដៃ និង​ស្នើ​ឲ្យ​ផ្តល់​កិត្តិយស​ដល់​ក្រុម K-Pop តារា Tik Tok ទាំងពីរ បន្ទាប់មក​ក៏បាន​កែប្រែ​វីដេអូ​របស់​ពួកគេ ហើយ​បានដាក់ Audio បទ​ចម្រៀង​ដើម “Dumhdurum” របស់​ក្រុម Apink វិញ​ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)

@jazlynebaybeeDO YOU ACCEPT!? ##MMMDrop ##travelthrowback ##minitutorials ##freezeframe ##SpaDeOlay ##tiktokprom ##everydayheroes ##sisters @ashlynmarieprice ##goingpro♬ Roses Remixed – SAINt JHN

@jazlynebaybeeTHANK YOU EVERYONE WHO SENT ME A LINK TO THIS SONG! ALSO THANK YOU EVERYONE WHO KINDLY ASKED ME TO ADD IT:relaxed: performed by @official_apink2011 on 4/13

♬ 덤더럼(Dumhdurum) – Apink

spot_img
×