Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​រុស្ស៊ី ប្រកាស​ចុះចេញ​ពី​តំណែង បណ្តោះអាសន្ន ក្រោយពេល​ឆ្លង​វីរុស COVID-19

spot_img

​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Mikhail Mishustin បាន​ប្រាប់​ប្រធានាធិបតី Vladimir Putin នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោក​បាន​ឆ្លង​វីរុស COVID-19 ហើយ​លោក​បាន​ចុះ​ចេញពី​តំណែង​បណ្តោះអាសន្ន ដើម្បី​ទទួល​ការព្យាបាល​។​

​លោក Mikhail Mishustin វ័យ ៥៤​ឆ្នាំ បាន​និយាយថា ឧបនាយករដ្ឋមន្ត្រី​ទី ១ ឈ្មោះ Andrei Belousov បាន​ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ត្រី​ស្តីទី ជំនួស​លោក​។ លោក​ប្រធានាធិបតី Putin បាន​គាំទ្រ​ចំពោះ​សំណើ សុំលាលែង​ពី​តំណែង​បណ្តោះអាសន្ន​នោះ​។​

​លោក Mikhail Mishustin គឺជា​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ទី ១ ដែល​បានប្រកាស​ជា​សាធារណៈ​ថា គាត់​មាន​វីរុស​កូ​រ៉ូ​ណា​។​

​លោក​បាន​ថ្លែងប្រាប់​លោក Putin ពី​ការឆ្លង​វីរុស​របស់លោក​តាមរ​យៈ​វីដេអូ​ថា “​ខ្ញុំ​បានដឹងថា ការធ្វើ​តេស្ត​រក​វីរុស​កូ​រ៉ូ​ណា​របស់ខ្ញុំ មាន​លទ្ធផល​វិជ្ជមាន​”​។​

​សូមបញ្ជាក់ថា បើតាម​តួលេខ​ចុងក្រោយ​របស់ Google ប្រទេស​រុស្ស៊ី មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ជាង ១០០.០០០​នាក់ និង​អ្នកស្លាប់​ចំនួន ១.០៧៣ ខណៈដែល​អ្នកជា​សះស្បើយ​មាន ១១.៦១៩​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×