Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ ប្រើប្រាស់​ម៉ូតូ ដែលមាន​កម្លាំង​សេះ លើសពី​១២៥​សេ​សេ ត្រូវតែមាន​ប័ណ្ណបើកបរ​ប្រភេទ ក ទើប​អាច​បើកបរ​បាន​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ម៉ូតូ ដែលមាន​កម្លាំង​សេះ ចាប់ពី​១២៥​សេ​សេ ចុះក្រោម មិនចាំបាច់​តម្រូវ​ឲ្យ​មាន​ប័ណ្ណបើកបរ​ប្រភេទ ក ទេ តែ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ម៉ូតូ​ដែលមាន​កម្លាំង​សេះ​លើសពី​១២៥​សេ​សេ គឺ​ត្រូវតែមាន​ប័ណ្ណបើកបរ​ប្រភេទ ក ទើប​អាច​បើកបរ​បាន​។​

​បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្តូរ និង​ពន្យារ នៅ​មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ ធ្វើការ​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង ៩:០០ ព្រឹក ដល់​ម៉ោង ១០:០០​យប់​។​
​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ឯកសារ​ដូចជា​៖ *១. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។ *២. លិខិតបញ្ជាក់​កាយសម្បទា (​អាចធ្វើ​នៅ​ទីតាំង​ផ្ទាល់​)​។ *៣. រូបថត ៤x៦ ផ្ទៃ​ពណ៌​ស ៣​សន្លឹក​(​ថត​នៅ​ទីតាំង​ផ្ទាល់​)​។ *៤. ពាក្យបណ្តឹង​បាត់​ប័ណ្ណបើកបរ បញ្ជាក់​ពី​ប៉ុស្តិ៍​រដ្ឋបាល (​ក្នុងករណី​បាត់​ប័ណ្ណបើកបរ​)​។​

​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ប្រឡង​យក​ប័ណ្ណបើកបរ​ត្រូវមាន​ឯកសារ​ដូច​រៀបរាប់​ខាងលើ (*១ *២ *៣) និង​លិខិតបញ្ជាក់​ការសិក្សា ពី​សាលា​ង្រៀ​ន​បើកបរ​សម្រាប់​ប័ណ្ណ​ប្រភេទ គ ឃ និង ង ។​

​យោងតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកបើកបរ​រថយន្ត ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ដែល​កំណត់ដោយ​ច្បាប់ ត្រូវមាន​ប័ណ្ណបើកបរ (​មាន​សុពលភាព​) ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បច្ចុប្បន្ននេះ លោកអ្នក​អាចដាក់​ពាក្យស្នើសុំ​ប្រឡង​យក​ប័ណ្ណបើកបរ និង​ប្តូរ​ប័ណ្ណ បើកបរ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​អាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬ​ទៅ​ទីតាំង​ផ្តល់​សេវាសាធារណៈ ដែល​កំណត់ ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដូចជា នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ ផ្សារ​ទំនើប​អ៊ី​អន​២ និង​នៅតាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត ទូទាំងប្រទេស​។ ចំពោះ ប័ណ្ណបើកបរ​ប្រភេទ ក និង​ប្រភេទ ខ លោកអ្នក​អាចដាក់​ពាក្យស្នើសុំ​ប្រឡង​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដោយឡែក​ចំពោះ​ប័ណ្ណបើកបរ​ចាប់ពី​ប្រភេទ គ ឡើងទៅ​លោកអ្នក​តម្រូវ​ឱ្យទៅ​រៀន​នៅ​សាលាបង្រៀន​បើកបរ ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ ទទួលស្គាល់​ការបើកបរ​ទើប​មាន​សិទ្ធិ​ដាក់ពាក្យ​ស្នើសុំ​ប្រឡង​យក​ប័ណ្ណបើកបរ​បាន​។​

​តម្លៃ​សេវា​ប្រឡង​យក​ប័ណ្ណបើកបរ​: ប្រភេទ ក “​ម៉ូតូ​” តម្លៃ​៣០ ០០០ រៀល​។ ប្រភេទ ខ “​រថយន្ត​ទេសចរណ៍​/​គ្រួសារ​”​តម្លៃ ៩០០០០ រៀល​។ ប្រភេទ គ និង ឃ តម្លៃ ៩៥ ០០០ រៀល​។ និង​ប្រភេទ ង តម្លៃ​១០០ ០០០ រៀល​។​

​សម្រាប់​ការប្តូរ ពន្យារ ទុតិយតា និង​តតិយតា​ប័ណ្ណបើកបរ​ប្រភេទ ក មានតម្លៃ ៣០០០០ រៀល និង​ប្រភេទ ខ គ ឃ និង ង មានតម្លៃ ៣០០០០ រៀល​៕​ដោយ​៖​កូ​ឡាប​

spot_img
×