Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាចម៍ផ្កាយ​មួយ​ដុំ​របស់​ព្រ​ចន្ទ ត្រូវគេ​ដាក់លក់​ក្នុងតម្លៃ​ជិត ៣​លាន​ដុល្លារ​

spot_img

បំណែក​ថ្ម​មួយ​ដុំ​របស់​ព្រះ​ចន្ទ​ដែលមាន​ទម្ងន់ ១៣,៥​គីឡូក្រាម ត្រូវបាន​គេ​ដាក់លក់​ក្នុ​តម្លៃ​ជិត ៣​លាន​ដុល្លា​នៅ​កន្លែង​ដេញថ្លៃ​ឈ្មោះ Christie​។ អាចម៍ផ្កាយ​ព្រះ​ចន្ទ​នោះ មាន​ទំហំ​ធំ​ជាង​ថ្ម​ដែល​ក្រុម​អវកាសយានិក Apollo បាន​យកមក​ផែនដី​។​

​អាច​ផ្កាយ​ព្រះ​ចន្ទ​ដែលមាន​ឈ្មោះថា NWA 12691 បាន​ធ្លាក់​ចុះមក​ផែនដី​តាម​បាតុភូត ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី ២​ឆ្នាំមុន​នៅ​វាល​ខ្សាច់​សាហា​រ៉ា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​កន្លែង​ដេញថ្លៃ​នោះ​។​

Christie និយាយថា តម្លៃ​លក់​គឺ ២,៥​លាន​ដុល្លារ​។ វា​គឺជា​តម្លៃ​ឯកជន មិនមែន​តម្លៃ​ដេញថ្លៃ​នោះឡើយ​។ អ្នក​ដែលមាន​លុយ​អាច​ទិញ​វាយ​កបាន​ភ្លាម​។​

​អាចម៍ផ្កាយ​ព្រះ​ចន្ទ​នោះ​មាន​ទម្ងន់ ១៣,៥​គីឡូក្រាម ហើយ​វា​គឺជា​បំណែក​ធំ​បំផុត​ទី ៥​របស់​ព្រះ​ចន្ទ ដែល​ត្រូវបាន​រកឃើញ​នៅលើ​ផែនដី​។​

​បំណែក​ថ្ម​នោះ ប្រហែលជា​ត្រូវ​ធ្លាក់​ចេញពី​ផ្ទៃ​ព្រះ​ចន្ទ​ដោយសារ​ការប៉ះទង្គិច​គ្នា ជាមួយនឹង​ផ្កាយដុះកន្ទុយ ឬក៏​ផ្កាយព្រះគ្រោះ​។ បន្ទាប់​មកវា​បានធ្វើ​ដំណើរ​ក្នុង​រយៈ​ចំងាយ​យ៉ាងតិច ៣៨៤.០០០​គីឡូម៉ែត្រ​ក្នុង​លំហ​អាកាស មុនពេល​វា​ធ្លាក់​មកកាន់​ផែនដី ក្នុង​សភាព​ជា​អាច​ផ្កាយ​។​

​កន្លែង​ដេញថ្លៃ​នោះ​និយាយថា អាចម៍ផ្កាយ​ព្រះ​ចន្ទ​គឺជា​វត្ថុ​ដ៏​កម្រ ហើយ​អាច​ម៏​ព្រះ​ចន្ទ​មាន​ត្រឹមតែ ៦៥០​គីឡូក្រាម​ប៉ុណ្ណោះ ដែល​ត្រូវគេ​ដឹងថា​មាននៅ​លើ​ផែនដី​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ១៩៧២ អាកាសយានិក Apollo 16 បាន​យក​សំណាក​នៅលើ​ព្រះ​ចន្ទ​ឈ្មោះ “Big Muley” ត្រឡប់​មកកាន់​ផែនដី​វិញ​។ សំណាក​នោះ​មាន​ទម្ងន់​ជិត ១២​គីឡូក្រាម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN


spot_img
×