Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា ភីអិលស៊ី (“​ធនាគារ​”) បានបញ្ចប់​ដំណើរការ​បរិវិសកម្ម​ដោយ​ជោគជ័យ​

spot_img

​ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (“​ធនាគារ​”) បានបញ្ចប់​ដំណើរការ​បរិវិសកម្ម កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែមេសា ឆ្នាំ​២០២០​។ ធនាគារ​បានទទួល​ការអនុម័ត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា លើ​លទ្ធផល​នៃ​ការធ្វើ​បរិវិសកម្ម នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​។

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ទោះបី​ជាមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ជាស​កល ពី​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​យ៉ាងណាក៏ដោយ ក៏​វិនិយោគិន​ប្រមាណ ២.៤៩៧​នាក់ បាន​ចូលរួម​ក្នុង​ដំណើរការ​បរិវិសកម្ម ដោយ​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ និង​ថវិកា ដើម្បី​វិនិយោគ នៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី​។

​លោក​ថា ការចូលរួម​យ៉ាងសកម្ម​នេះ ស្តែង​ចេញពី​ការជឿទុកចិត្ត​របស់​សាធារណជន ចំពោះ​លទ្ធផល​ប្រតិបត្តិការ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ ក៏ដូចជា​ការឈាន​មុខ​គេ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។

​លោក បន្តថា​៖«​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​នេះ និង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន និង​វិនិយោគិន​ទាំងអស់ ដែល​បាន​វិនិយោគ​ក្នុងការ​បោះផ្សាយ លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគា​រ​។ លោក​បាន​បន្ថែមថា “​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​ចុះបញ្ជី​ភាគហ៊ុន​ជា​ផ្លូវការ​នៅ ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅក្នុង​ខែឧសភា ឆ្នាំ​២០២០​។ បន្ទាប់ពី​ការចុះបញ្ជី​នេះ​ត្រូវ​បានបញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ ដែលមាន​ការជួញដូរ​ភាគហ៊ុន​ជា​សាធារណៈ​នៅ​កម្ពុជា​»​។​

​លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី បាន​មានប្រសាសន៍ថា ទោះបីជា​ស្ថិតនៅ​ក្នុងអំឡុងពេល នៃ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​យ៉ាងណាក៏ដោយ ក៏​ការធ្វើ​បរិវិសកម្ម​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី ទទួលបាន​លទ្ធផល​ល្អ​។

​លោក​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​គណៈ​គ្រប់គ្រង​ធនាគារ បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ជម្រុញ​ការចុះបញ្ជី ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក ហើយ​ការប្តេជ្ញាចិត្ត​នេះ ហាក់ដូចជា​ការសម្រេច​ចិត្ត​ដ៏​ប្រយ័ត្នប្រយែង​មួយ​។

​លោក Han Kyung Tae បន្តថា​៖«​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​ដែល​ដឹកនាំ​គម្រោង​ដ៏​សំខាន់​នេះ ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី នឹង​បន្តធ្វើ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ទាំង​ក្រុមហ៊ុន​បោះផ្សាយ និង​ទាំង​វិនិយោគិន​យ៉ាងច្រើន ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​បោះផ្សាយ​លក់​មូ​លប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នេះ ដោយ​ផ្តោតលើ​ការបង្កើន​សន្ទនីយ​ភាព ដល់​ភាគហ៊ុន​របស់​ធនាគារ​នៅក្នុង​ទីផ្សារ​បន្ទាប់​។ យើងខ្ញុំ​ជឿជាក់ថា ការជួយ​ក្រុមហ៊ុន​បោះផ្សាយ ក្នុងការ​ធ្វើការ​បោះផ្សាយ​ភាគហ៊ុន​បន្ត​បន្ទាប់មក​ទៀត និង​ការរៀបចំ​វិធីសាស្ត្រ​ជួញដូរ​តាម​ការចរចា នាពេល​អនាគត នឹង​ជួយ​បង្កើន​សន្ទនីយ​ភាព និង​ទាក់ទាញ​វិនិយោគិន​បរទេស​កាន់តែច្រើន មិន​ត្រឹមតែ​សម្រាប់​ភាគហ៊ុន​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​ទីផ្សារ​មូលធន​នៅ​កម្ពុជា​ផងដែរ​»៕​ដោយ​៖​សម្ផស្ស

spot_img
×