Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយរឿងអាស្រូវ ករណីត្រាក់ទ័រកសិកម្ម ដែលគយខ្មែរចុះបង់ពន្ធនាំចូល

spot_img

ព្រំដែន​កម្ពុជា ថៃ ៖ ត្រាក់ទ័រ​កសិកម្ម​ដែល​គយ​ខ្មែរ​ចុះ​បង់ពន្ធ​នាំចូល ឥឡូវ​ធ្លាយ​រឿងអាស្រូវ​ថា​ចោរ​លួច​នាំ​ឆ្លងដែន​ទេ​។​ លោក នៃ ពៅ មេឃុំ​គោ​ករមៀរ ​ស្រុក​ថ្មពួក​អោយដឹង​ថ្ងៃទី​២១ ខែ​មករា​ថា​ ៖ ករណី​ត្រាក់ទ័រ​កសិកម្ម​ដែល​កសិករ​ខ្មែរ​នាំចូល ហើយ​បាន​បង់ពន្ធ ក្នុងនោះ​លោក ជា ប៊ុនថន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន បាន​ទាំង​ចេញ​ក្រដាស​ពន្ធ​(​ប័ណ្ណ​បញ្ចេញ​ទំនិញ​ពី​គយ​)​ចុះ​ថ្ងៃ​ទី​១៤​ ខែ​ឧសភា ឆ្នាំ​២០១៧​កន្លងមក ។​ ហើយ​ក៏​ប​មាន​វិក័យប័ត្រ​ចុះបញ្ជី​បន្ទុក​(Invoice -Packing List) ពី​ក្រុមហ៊ុន​SKL Siam Kubota List Sing ) អោយទៅ​ឈ្មោះ លោក​ដួង វ៉ុន (Mr Duong Von) នៅ​ភូមិ -​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃ​ទី​៤​ឧសភា​ឆ្នាំ​២០១៧ កន្លងមក​នោះ អោយប្រើ​ហើយ បែ​ជា​ខាង​ភាគ​គី​ថៃ​ថា​ជា​របស់​គេ ។ គេ​(​ពលរដ្ឋ​ថៃ​) ថា​បាន​បាត់​ត្រាក់ទ័រ​នោះ​ដោយ​ចោរលួច ហើយ​នាំ​ឆ្លងដែន​មក​ប្រទេស​កម្ពុជា​។​

លោក​បាន​ចូលរួម​ប្រជុំ​សម្របសម្រួល​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ​ឆ្នាំ២០១៨ នៅ​ស្នាក់ការ​ក្រុម​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​។​

រឿងនេះ ពលរដ្ឋ​ថៃ​បាន​ប្តឹង​មក​អាជ្ញាធរ សមត្ថកិច្ច កងកម្លាំង​របស់​គេ​។ ​ហើយ​រឿង​បែបនេះ កន្លង​មក​ពលរដ្ឋ​ថៃ​ច្រើន​តែ​ឈ្នះ​លើ​បណ្តឹង។​ ហេតុ​នេះ​ពលរដ្ឋ​កម្ពុជា ជា​ទិញ​ត្រាក់ទ័រ​នោះ​ព្រួត​បារម្ភ​ណាស់ ។​

ទោះយ៉ាងណា ករណី​នេះ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ រងចាំ​ភាគី​កម្ពុជា ថៃ​ជួបប្រជុំគ្នា​នៅពេល​ខាងមុខ​ទៀត​៕​ ដោយ ៖ បន្ទាយ​

spot_img
×