Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ចិន CRUCG ទទួលបាន​ភាពជោគជ័យ ក្នុងការ​បង្កើន​វឌ្ឍន​ភាព នៃ​សំណង់ THE PEAK

spot_img

​ភ្នំពេញ​៖ បើទោះបីជា​មានការ​ប្រឈម​នឹង​កម្លាំង​ពលកម្ម និង​ការពន្យារពេល​ផ្គត់ផ្គង់ ក្នុង​ទីផ្សារ​យ៉ាងណាក៏ដោយ ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បាន​ដោះស្រាយ ដោយ​ជោគជ័យ​នឹង​បញ្ហា​នេះ តាមរយៈ​ការនាំមក​នូវ​ធនធាន​ចាំបាច់​នានា ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព នៃ​ការសាងសង់​សម្រាប់​គម្រោង The Peak​។​

​ក្រុមហ៊ុន CRUCG ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន អកស៍​ឡី ជេ​ម Oxley Gem (Cambodia) Co., Ltd (“Oxley Gem”) ដែល​បានផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន CRUCG ជាមួយនិង​ឱកាស ក្នុងការ​គ្របគ្រង​គម្រោង​ដ៏​អស្ចារ្យ​នេះ​។ ការគាំទ្រ​និង​ការណែនាំ​ជា​បន្តបន្ទាប់ របស់​ពួកគេ​បានផ្ដល់​ជា​ឥទ្ធិពល ដ៏​មាន​សារសំខាន់ ក្នុង​ការជួយ​ឱ្យ​យើង​ទទួលបាន​នូវ​វឌ្ឍនភាព គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ខែ ចាប់តាំងពី​យើង​បានចាប់ផ្តើម ធ្វើការ​ងារ​នេះ កាលពី​ខែមីនា​ឆ្នាំ ២០២០​។ នេះ​បើ​យោងតាម​ការដកស្រង់​សម្ដី​របស់ លោក Jia Ruo Hua អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន CRUCG ប្រចាំ​នៅ​កម្ពុជា​។​

​អគ្គនាយក​ក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd លោក ឧកញ៉ា សៀ ឬ​ទ្ធី បាន​មានប្រសាសន៍ថា វា​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើការ​សន្យា ក្នុងពេល​វេលា​ដ៏​ល្អ ប៉ុន្តែ​ពិបាក​ចេញ​ជា​លទ្ធផល ជាពិសេស​នៅក្នុង​បរិយាកាស ដែល​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ននេះ​។
​ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ខ្លាំង និង​មាន​បទពិសោធ ដូចជា​ដៃគូ​របស់​យើង គឺ​ក្រុមហ៊ុន Oxley Holdings Limited យើង​អាច​បង្វែរ​ស្ថានភាព បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការបញ្ចប់​គម្រោង​នេះ ប្រកបដោយ​ភាពជោគជ័យ​។​

​លោក​ថា​៖«​ក្រុមហ៊ុន អកស៍​ឡី ជេ​ម Oxley Gem សូម​ធ្វើការ​កោតសរសើរ យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន CRUCG ចំពោះ​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ក្នុងការ​ផ្តោតលើ​ការងារ​គម្រោង ហើយ​យើង​មាន​សេចក្តីសោមនស្ស ដោយ​ដឹងថា ក្រុមហ៊ុន CRUCG បាន​អនុវត្ត​វិធានការ​សុវត្ថិភាព យ៉ាង​ហ្មត់ចត់ ដើម្បី​ផ្តល់នូវ​កន្លែងធ្វើការ​ដែល មាន​សុវត្ថិភាព ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩»​។​

​ជាមួយគ្នានេះ​ផងដែរ លោក Ching Chiat Kwong អគ្គនាយក និង​ជានា​យក​ប្រតិ​ប​ត្ដិ នៃ​ក្រុមហ៊ុន Oxley Holdings Limited ក៏បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ដៃគូ​កម្ពុជា​របស់ខ្លួន​ផងដែរ​ថា​៖ «​ក្រុមហ៊ុន Worldbridgeland តែងតែ​ជា​ដៃគូ ដែល​គួរឱ្យ​ទុកចិត្ត​បំផុត​របស់​យើង​។ យើង​វាយតម្លៃ​ខ្ពស់ ចំពោះ​ភាពជា​ដៃគូ​របស់​យើង ជាមួយ​ក្រុមហ៊ុន Worldbridgeland ខណៈដែល​យើង​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ពួកគេ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​គម្រោង​របស់​យើង នៅក្នុង​ប្រទេស​កម្ពុជា​៕​ដោយ​៖​សម្ផស្ស​

spot_img
×