Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជិត ៦០​នាក់​បន្ថែម និង​មាន​អ្នកស្លាប់ ២​នាក់​ទៀត​

spot_img

​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ចំនួន ៥៧​ករណី​បន្ថែមទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ៦.០០២​ករណី​។​

​មន្ត្រី​សុខាភិបាល​នៃ​ប្រទេស​នេះ និយាយថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ទាំងអស់ មាន ២៥​ករណី​ជាការ​ឆ្លង​នាំចូល​ពី​ខាងក្រៅ​ប្រទេស ខណៈដែល​ការឆ្លង​ផ្សេងទៀត​កើត​នោះ​ក្នុងប្រទេស​។​

​អគ្គនាយក​សុខាភិបាល​ឈ្មោះ Noor Hisham Abdullah បាន​និយាយថា អ្នកជំងឺ​ចំនួន ៨៤​ផងដែរ​បានជា​សះស្បើយ និង​បាន​ចេញពី​មន្ទីរពេទ្យ ហើយ​ចំនួន​អ្នកជា​សះស្បើយ​សរុប​បាន​កើន​ដល់ ៤.១៧១​នាក់ ឬ​ស្មើនឹង ៦៩,៥​ភាគរយ​នៃ​អ្នក​ឆ្លង​សរុប​។​

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា មាន​អ្នកជំងឺ ២​នាក់​ទៀត​បាន​ស្លាប់ ធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ក្នុងប្រទេស​កើន​ដល់ ១០២​នាក់ ឬ​ស្មើនឹង ១,៧​ភាគរយ​នៃ​អ្នក​ឆ្លង​ទាំងអស់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×