Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនងាយរងគ្រោះ ចំនួន ៣៣ គ្រួសារក្នុងស្រុកកំពង់រោទិ៍ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

spot_img

ខេត្តស្វាយរៀងៈ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទូក្ខ និងចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៣ គ្រួសារ (ចាស់ជរា ៩ គ្រួសារ ជនពិការ ១ ម្នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ ម្នាក់ ស្ត្រីមេម៉ាយមានកូនច្រើន ១ គ្រួសារ គ្រួសារមានជីវភាពខ្វះខាត ២១ គ្រួសារ) មកពី ៤ ឃុំ ក្នុងស្រុកកំពង់រោទិ៍ គឺឃុំ សំយ៉ាង ព្រៃធំ ព្រះពន្លា និងឃុំបន្ទាយក្រាំង ដែលពិធីនេះ ប្រារព្ធធ្វើនៅសាលាឃុំសំយ៉ោង ស្រុកកំពង់រោទិ៍នៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២០ ។

លោក សុច ពិសី ប្រធានកិត្តិយសអនុសាខាស្រុក បានធ្វើរបាយការណ៍សង្ខេប ពីការឆ្លើយតបរបស់អនុសាខាស្រុក ដល់ជនងាយរងគ្រោះ និងបានថ្លែងអំណរគុណ ដល់កាកបាទក្រហមកម្ពុជា ក៏ដូចជា សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលកន្លងមក ក៏ដូចជា ក្នុងពេលនេះបានយកចិត្តទុកដាក់ ឆ្លើយតបដល់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយបានទាន់ពេលវេលា ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ហើយការចែកអំណោយមនុស្សធម៌នាថ្ងៃនេះ ក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពី សំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ ទី១. ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់ នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានកម្រិតតិចតួចក៏ដោយ ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ស្របពេលដែលកម្ពុជា មកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២ នាក់ អ្នកជាសះស្បើយមានចំនួន ១១៩ នាក់ និងពុំមានអ្នកស្លាប់នោះទេ ។ ទី២.យើងទាំងអស់គ្នា ត្រូវជំរុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ។ល។ ប្រសិនបើជំងឺកូវីដ ១៩ នេះនៅតែអូសបន្លាយ ។ ទី៣.ត្រូវចូលរួមទាំងអស់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតនៅលើដងវិថីផងដែរ ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៣៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ ម៉ាស់ ១ ថវិកា ៤០០០០ រៀល ៕ ដោយ៖ វ៉ៃកូ

spot_img
×