Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍៍ ចាប់​ឃាត់ និង​ធ្វើការ​ផាកពិន័យ ទៅតាម​អនុ​ក្រឹត្យ​ថ្មី​

spot_img

​ខេត្ត​ប៉ៃលិន់ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ប៉ៃលិន បាន​ចាប់​ឃាត់​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍៍ និង​ធ្វើការ​ផាកពិន័យ​ទៅតាម​អនុ​ក្រ​ត្យ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ដែល​គេ​សង្កេតឃើញ​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ជាច្រើន​នាក់ កំពង់​ដាក់ពង្រាយ​ទៅតាម​គោលដៅ ក្នុង​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​ឱ្យ​បងប្អូន ចូលរួម​ការគោរព​ច្បាប់​ចរាចរណ៍​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយ​អនុវត្តន៍ តាម​ផែនការ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​បទបញ្ជា របស់​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចុះ​ដាក់ពង្រាយ​ទៅតាម​គោលដៅ​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍ សុវត្ថិភាព​ផ្លូវគោក ដើម្បី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ នៅក្នុង​ខេត្ត​ប៉ៃលិន មានតែ​២​គោលដៅ គឺ​នៅ​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ជាមួយគ្នានេះ​ក៏មាន​កម្លាំង​សមត្ថកិច្ច​ចល័ត​ផងដែរ​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍៍ គឺ​សមត្ថកិច្ច​និង​ធ្វើ​ការចាប់​ឃាត់ ហើយ​ធ្វើការ​ផាកពិន័យ ទៅតាម​អនុ​ក្រ​ត្យ​ថ្មី ដែល​បានចែង​ក្នុង​ច្បាប់​។ ការផាកពិន័យ​នេះ មិនមែន​ជាការ ជម្រិត​ទារប្រាក់​នោះទេ ប៉ុន្តែ​ជាការ​ផាកពិន័យ ដើម្បីឱ្យ​បងប្អូន​គោរព​ច្បាប់​ចរាចរណ៍ ព្រោះថា​អាយុជីវិត​របស់​បងប្អូន​មានតម្លៃ​ណាស់​។ ប្រសិន​បងប្អូន ប្រជាពលរដ្ឋ បានឃើញ​កម្លាំង​នគរបាល ធ្វើការ​ផាកពិន័យ​មិន​ត្រឹមត្រូវ តាមច្បាប់​ឬក៏​យក​លើសពី​ច្បាប់​កំណត់ ការផាកពិន័យ​យកប្រាក់​តែ មិន​ចេញ​វិក្កយបត្រ ត្រូវ​ប្រ​ញ៉ាប់​រាយការណ៍ មកកាន់​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ជាបន្ទាន់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុគន្ធ បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅតាម​គោលដៅ ត្រូវ​ពង្រឹង​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ពិន័យ​ឲ្យ​បាន​ត្រឹមត្រូវ មិនត្រូវ​ផាកពិន័យ​លើស​ច្បាប់​កំណត់​ឡើយ ហើយ​ការផាកពិន័យ គឺ​មិនមាន​ភាព​យោគយល់ ប្រកាន់​អ្នកតូច អ្នកធំ​ឡើយ​គឺមាន​តម្លាភាព ស្មើភាព​គ្នា​ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×