Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​ICE ចំនួន​៥ ថង់ យ៉ាម៉ា​WY​ចំនួន ៣៧៨ គ្រាប់​នៅ​ស្រុក​សំពៅ​លូន​

spot_img

​បាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​(ICE )​ចំនួន​៥ ថង់ យ៉ាម៉ា​(WY)​ចំនួន ៣៧៨ គ្រាប់ សម្ភារ​ពាក់ពាន់​មួយចំនួនទៀត កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង ចាត់ការ​បន្ត​តាម​នីតិវិធី​។​

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​១៦ និង​៣៥​នាទី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ក្នុង​បទល្មើស​ជាក់ស្តែង នៅ​ចំណុច​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​មាន ទី​១ ឈ្មោះ គង់ វុទ្ធី (​ធី​)​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រឡាយ​ប្រាក់ ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ទី​២ ឈ្មោះ ប៊ុន ម៉ាលី​ស ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ទី​៣ ឈ្មោះ ង៉ូ​វ សា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោ​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លា​ង​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE ចំនួន ៥ ថង់ (​មិនទាន់​ថ្លឹង​ទម្ងន់​) ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​យ៉ាម៉ា​WY​ចំនួន ៣៧៨ គ្រាប់ (​មិនទាន់​ថ្លឹង​ទម្ងន់​) ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​ពីរ​គ្រឿង ម៉ូតូ​ចំនួន​០១​គ្រឿង ប្រាក់រៀល​ចំនួន ១​លាន​រៀល ប្រាក់​បាត​ថៃ​ចំនួន ៥​ពាន់​បាត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុតាង​កម្លាំង​នគរបាល​ស្រុក​សំពៅ​លួ​ន បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូនមក​កា​រិ​យា​
​ល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ចំណែក​មួយ​ករណី​ទៀត កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​ម្នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១៣ ភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ភី ខិ ភេទ ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្រុមទី​១៣ ភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ សម្ភារ​មួយចំនួនទៀត​៕ ដោយ​៖ អ៊ុង​សា​រុំ​

spot_img
×