Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តា​ដឹក​ចៅស្រី​២​នាក់ ទៅ​ការក្មួយ ជួប​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​កិន​ស្លាប់​ទាំងពីរ នៅលើ​ស្ពាន​ហាយវ៉េ ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បង្កដោយ​រថយន្ត​១​គ្រឿង បាន​កិន​ក្មេងស្រី​២​នាក់ បងប្អូន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​លើ​ស្ពាន​ហាយវ៉េ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៥/១២៦ ស្ថិតនៅ​ភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដែល​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោ​៥​និង ៤៥ នាទី​ល្ងាច ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​។​

​បើតាម​បុរស​ម្នាក់ ឈ្មោះ​សុខ វ៉ាន អាយុ​៥៤​ឆ្នាំ ត្រូវ​ជាតា​របស់​កុមារី​រងគ្រោះ បាន​ឲ្យ​ដឹងថា គាត់​និង​ប្អូនប្រុស រស់នៅ​ភូមិ​ស្វាយចេក ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ហើយ​ចៅស្រី​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​នោះ ទី​១.​ឈ្មោះ​វរៈ អា​យ៉ា អាយុ​១០​ឆ្នាំ និង​ទី​២.​ឈ្មោះ​វ៉ាន ស្រី​វ៉ា អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយចេក ឃុំ​សំឡី ស្រុក​កំពង់រោទិ៍​។​

ប្រភព​ដដែល​បន្តទៀត​ថា ចៅស្រី​ឈ្មោះ​វរៈ អា​យ៉ា គឺមាន​ឳ​ពុក​ឈ្មោះ​កែន ដា​រ៉ា អាយុ​២៨​ឆ្នាំ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ (​រថយន្តបុក​ស្លាប់​) កាលពី​៧​ឆ្នាំមុន ឥឡូវ​កូនស្រី​ត្រូវ​រថយន្ត​កិន​ស្លាប់​ទៀត​។​

​ជីតា សុខ​វ៉ាន បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ប្អូនប្រុស​គាត់​ឈ្មោះ​ប្រាក់ សុគន្ធា​រី អាយុ​៥០​ឆ្នាំ បាន​ជិះ​មូ​តូ​ម៉ាក្ស​លែ​ត Let,s ពណ៌​សលាយ​ខៀវ​ពាក់​ផ្លាកលេខ​ស្វាយរៀង 1-N6468 ឌុប​ចៅស្រី​២​នាក់​ខាងលើ ពី​ទិសខាងកើត​ទៅ​លិច ក្នុង​គោលបំណង​ទៅ​ការក្មួយ​នៅ​ស្រុក​ស្វាយជ្រំ ដែល​ចូល​រោង​នៅ​ថ្ងៃ​៣០ ខែមេសា ឆ្នាំ​២០២០ ហើយ​ត្រូវការ​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ ហើយ​រូបគាត់​ជា​បង​ជិះ​ម៉ូតូ​តាម​ក្រោយ​លុះ​មកដល់​លើ​ស្ពាន​ហាយវ៉េ កន្លែងកើតហេតុ មាន​រថយន្ត​មួយគ្រឿង​ពណ៌​ស មិន​ចាំ​ម៉ាក និង​ក​លេខ បាន​បើក​ស្រប​ទឹ​ស​គ្នា​ពី​កើតមក​លិច​ក៏​បើក​យ៉ាង​លឿន វ៉ា​ជែង​ម៉ូតូ ហើយ​បាន​កៀរ​ប៉ះ​ដៃ​ម៉ូតូ​ជនរងគ្រោះ តា និង​ចៅ បណ្តាល​ឲ្យ​ដួល​ម៉ូតូ តា​ដួល​ក្បាល​ទៅខាង​ជើង រីឯ​ចៅស្រី​ទាំងពីរ​ដួល​បោក​ក្បាល មក​ត្បូង​ចំ​កង់​រថយន្ត​ខាងក្រោយ កិន​ចំ​ពីលើ​ក្បាល (​ពាក់មួក​សុវត្ថិភាព​ទាំងពី​នាក់​) កិន​បែកក្បាល​បែក​ទាំង​មួកសុវត្ថិភាព ស្លាប់​ភ្លាមៗ​មួយ​រំពេច រីឯ​ជីតា​របួសស្រាល ចំណែក​ម៉ូតូ​គ្មាន​ខូច​អ្វី​ទេ​។​
​រីឯ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន បើក​គេច​ទៅ​ទិស​ខាងលិច​បាត់ស្រមោល បន្សល់ទុក​សព​កុមារី​រងគ្រោះ​២​នាក់ បងប្អូន​និង​តា នៅនឹងកន្លែង​កើតហេតុ​។ បន្ទាប់មក​សមត្ថកិច្ច​នគ​របាល​ក្រុង និង​នគ​របាល​ចរាចរណ៍​ខេត្តស្វាយរៀង បាន​ហៅ​រថយន្ត​សាមុយ ដឹក​សព​ជនរងគ្រោះ​យកទៅ​ស្រុកកំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍ ស្នងការដ្ឋាន​នគ​របាល​ខេត្តស្វាយរៀង​។ មូលហេតុ​រថយន្ត​បង្ក​បើក​វ៉ា​ជែង​លើ​ស្ពាន​ហើយ​កៀរ​ម៉ូតូ​ជនរងគ្រោះ​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×