Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​NAVARA បត់​ឆ្វេង មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​២​គ្រឿង​ផ្សេងទៀត មកពី​ក្រោយ បុក​គ្នា​ជា​បន្តបន្ទាប់ នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀងៈ រថយន្ត​៣​គ្រឿង បាន​បុក​គ្នា​ជា​បន្តបន្ទាប់ ខណៈដែល​រថយន្ត​បើក​ខាងមុខ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្ត​មកពី​ក្រោយ​បើក​បុក​បន្តកន្ទុយ​គ្នា បណ្តាលឱ្យ​ខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​០៨ នាទី រសៀល​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០២០ រវាង រថយន្ដ និង រថយន្ដ បី​គ្រឿង​ទៀត ក្នុងទិសដៅ​ស្របគ្នា លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២៨/១២៩ ស្ថិត​ក្នុងភូមិ ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​ទី ១ រថយន្ដ​ម៉ាក NAVARA ពណ៌ ប្រផេះ ពាក់​ផ្លាកលេខ ភ្នំពេញ ២AD ៨០៩១ បើក​បេ​រ​ដោយ​ឈ្មោះ ស៊ុ​ង ថា​នី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ ជាងផ្សារដែក រស់នៅ​ភូមិ តា​ណែ​ង ឃុំ សង្កែ ស្រុក​រំដួល ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត គ្មាន​របួស រថយន្ដ​ខូចខាត​ស្រាល ។ ២, រថយន្ដ​ម៉ាក LEXUS RX៣៣០ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ ២V ៥៣៨២ បើកបរ​ដោយ​ឈ្មោះ អ៊ុង ចំរើន​ភារ​ម្យ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ រត់​តាក់ស៊ី រស់នៅ​ភូមិ រោងចក្រ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី ភ្នំពេញ បើកបរ​ពី​លិចទៅ​កើត គ្មាន​របួស រថយន្ដ​ខូចខាត​ធ្ងន់ ។ ៣, រថយន្ដ​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ ២AG ១៣៩១ បើកបរ​ដោយ​ឈ្មោះ វន ប៉ែល ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិក​អគ្គិសនី រស់នៅ​ភូមិ ថ្មី ឃុំ ស្វាយជ្រំ ស្រុក មេសាង ខេត្ត ព្រៃវែង បើកបរ​ពី​លិចទៅ​កើត គ្មាន​របួស រថយន្ដ​ខូចខាត​ស្រាល ។​

​ប្រភព​ដដែល​បាន​បន្តថាៈ អ្នករួមដំណើរ​ឈ្មោះ ប៊ុន ថេត ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅ​ភូមិ បា​ឡុង​ទី​១ ឃុំ អង្គ​ទ្រេត ស្រុក ស្វាយ​អ​ន្ទ​រ ខេត្ត ព្រៃវែង រងរបួស​ស្រាល ។ ទី​២ ឈ្មោះ អន អៀន ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅ​ខេត្ត កំពង់ធំ រងរបួស​ស្រាល ។ បច្ចុប្បន្ន មធ្យោបាយ​រក្សាទុក​នៅ​អធិការ​ក្រុង​ស្វាយរៀង ។​

​ចំណែក អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ហើយ​មូលហេតុ គឺ​ដោយសារ រថយន្ដ​ម៉ាក NAVARA បត់​ឆ្វេង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×