Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​ម្នាក់​ តែចារិតអន់​! ខឹង​ប៉ូលិស​ចាប់​ផាកពិន័យ​អស់ ៦ ម៉ឺន​រៀល ព្រោះ​អត់​ពាក់មួក​សុវត្ថិភាព ជេរ​ដាក់​ទំនាយ​ប៉ូលិស​យ៉ាង​ធ្ងន់ៗ

spot_img

​ដូចដែល​ប្រិយមិត្ត​ជាច្រើន​បានដឹង​រួចហើយ ចំពោះ​ចំនួន​ទឹកប្រាក់​ផាកពិន័យ​យ៉ាង​ចាស់ៗ​ដៃ នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ តទៅ ដែល​នឹង​ផ្តោតទៅលើ​ចំពោះ​យានយន្ត​ទាំងឡាយណា​ប្រព្រឹត្តល្មើស ដែលជា​ករណី​ល្មើស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ក្នុងនោះ អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​ផាកពិន័យ​ចំនួន ៦០.០០០ ៛, មិន​គោរព​ភ្លើង និង​ផ្លាកសញ្ញា​ចរាចរណ៍ ១០០.០០០ ៛, ល្មើ​ល​ក្នុង​ការបត់ ការ​វ៉ា​ជែង ១០០.០០០ ៛ , ការដឹក​លើស​ចំណុះ ១០០.០០០ ៛, ស្រវឹង ២៥០.០០០ ទៅ ១.០០០.០០០៛ (​តាម​កម្រិត​ជាតិ​អាល់កុល​), គ្មាន​ផ្លាកលេខ ១២០.០០០ ៛, ទូរស័ព្ទ​ពេល​បើកបរ ៨០.០០០៛ (​ប្រើ​បាន តែ​ប្រើ​ខ្សែ​ភ្ជាប់​សំឡេង​) ។​

​ជា​លទ្ធផល គេ​សង្កេតឃើញថា អ្នកបើកបរ​ល្មើស ត្រូវបាន​ប៉ូលិស​ចាប់​ផាកពិន័យ​មិនចេះ​តិច ។ ហើយ​ការផាកពិន័យ​យ៉ាង​ចាស់ៗ​ដៃ​នេះ បានធ្វើ​ឲ្យ​ស្រី​ស្អាត​ម្នាក់​ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Varin Rathana ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ដោយបាន​បង្ហោះ​ក្រដាស​ផាកពិន័យ​ត្រូវ​ប៉ូលិស​ចាប់​អស់ ៦ ម៉ឺន​រៀល (​ព្រោះតែ​អត់​ពាក់មួក​សុវត្ថិភាព​) និង​បញ្ចេញ​នូវ​ពាក្យ​ជេរ​ដាក់​ទំនាយ​ប៉ូលិស​យ៉ាង​ធ្ងន់ៗ​។​

​ទោះយ៉ាងណា មនុស្ស​ជាច្រើន​ពុំ​គាំទ្រ​ចំពោះ​ការប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ ជេរប្រទេច​ធ្ងន់ៗ​ទៅលើ​ប៉ូលិស ពី​សំណាក់​ស្ត្រី​ជា​អ្នកលក់​ផលិតផល កែ​សម្ផស្ស​អន​ឡាញ​រូប​នេះឡើយ ដោយ​គេ​ដាក់​ទៅវិញ​ថា «​តិច​ទៀត​ដឹងខ្លួន​ហើយ​, គេ​បានប្រកាស​ឲ្យ​ដឹង​ហើយ​តើ ដល់ពេល​គេ​ផាក​ខឹង​គេ គេ​ឲ្យ​ពាក់មួក​ការពារ​ជីវិត​ខ្លួនឯង​សោះ ហេតុ​អី​មិន​ពាក់​?» ។​

​ដោយឡែក លោក ផែង វណ្ណៈ វិញ ដោយ​ហួស​ចិត្តនឹង​ការបញ្ចេញ​កំហឹង របស់​ស្ត្រី​ខាងលើនេះ​ពេក ក៏បាន​ដាក់​ឲ្យ​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​អើយ ខ្លួនឯង​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ពេល​នគរបាល​ចរាច​រណ៍ ចាប់​ផាកពិន័យ បែ​ជា​មក​ជេរ​មន្ត្រី​អនុវត្តន៍​ច្បាប់​ទៅវិញ ។ ចុះបើ​នាង​ពាក់មួក​ទៅ មាន​មន្ត្រី​ណា​ទៅ​ផាក​នាង ? ប្រឹង​ដាក់​ទំនាយ​គេ គិតថា​នាង​ល្អ​មែន​?» ៕ ដោយ​៖ លឹម ហុង​

spot_img
×