Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯ​កឧត្តម វិ​ល្លាម សង្ឃឹម​សមត្ថកិច្ច​មិនគួរ​ឆ្លៀតឱកាស ក្នុង​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ដែលជា​យុទ្ធនាការ​ថ្ងៃ​ដំបូង នៃ​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នេះ ជាមួយគ្នានេះដែរ ឯកឧត្តម សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរក្រោម និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ បាន​ផ្ញើ​សារ​ជូន​បងប្អូន​ជនរួមជាតិ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។​

​ឯកឧត្តម​សង្ឃឹមថា អាជ្ញាធរ​ក៏​នឹង​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិនគួរ​ឆ្លៀតឱកាស នៃ​ការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ក្នុង​គោលដៅ​អ្វី​ផ្សេង​នោះឡើយ ជាពិសេស​គួរ​យោគយល់ ចំពោះ​ការខ្វះខាត​ឯកសារ​របស់​ពលរដ្ឋ ដោយសារ​កត្តា នៃ​ការខ្វះខាត​ទាំងឡាយ មកពី​ភាពយឺត​យាវ នៃ​ការផ្ដល់​សេវាសាធារណៈ ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ឧទាហរណ៍​ករណី យានយន្ត​គ្មាន​ផ្លាកលេខ ព្រោះ​ស្ថិតក្នុង​ដំណាក់កាល​កំពុង​ធ្វើ​ផ្លាកលេខ តែ​មិនទាន់បាន​ជាដើម​៕​ដោយ​៖​កូ​ឡាប​

spot_img
×