Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវតែទទួលទោសទណ្ឌទៅតាមច្បាប់ ប្រជាពលរដ្ឋត្រូវយល់ដឹង

spot_img

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា អ្នកដែលរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវតែទទួលទោសទណ្ឌ ទៅតាមច្បាប់ មិនអាចរួចខ្លួននោះទេ។ដូច្នេះទេអ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយជូនប្រជាពលរដ្ឋអោយពួកគាត់បានយល់ កុំរំលោភយកដី បឹង ប្រឡាយដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៀត។

ការអះអាងបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយអ្នកយកព័ត៌មាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ខណៈដែលលោកបានដឹកនាំមន្រ្តីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលការស្តារលូ លាងលូ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក។

លោកអភិបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញយើងនឹងអនុវត្តន៍តាមវិធានការច្បាប់ ចំពោះ អ្នកដែលរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយប្រជាជនទាំងអស់ក៏ត្រូវតែគោរពច្បាប់ គ្មាននរណាម្នាក់អាចគេចផុតពីសំណាញ់ច្បាប់បាននោះទេ បានន័យថានីតិរដ្ឋត្រូវតែអនុវត្តច្បាប់ស្នើៗគ្នា ។ អ្នកដែលរំលោភត្រូវតែទទួលទោសទណ្ឌ ។ ចំពោះអ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋថា កុំ អោយពួកគាត់រំលោភ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពីព្រោះថា ទីតាំងទាំងអស់នេះសុទ្ធតែ ជារបស់រដ្ឋ ដែលមានការចុះបញ្ជីត្រឹមត្រូវ មិនអាច រំលោភបាននោះទេ ។ចំណេកអាជ្ញាធរគ្រប់ថ្នាក់ត្រូវតែអនុវត្តនិងបំពេញនូវតួនាទីរបស់ខ្លួនឲ្យបានពិតប្រាកដ កុំធ្វើការរធ្វេសប្រហែស ប្រសិនបើមានការធ្វេសប្រហែសយើងនឹងមានបញ្ហា យើងត្រូវធ្វើការណែនាំដល់ប្រជាជនឲ្យដឹងអំពីច្បាប់ និងដោះស្រាយឲ្យពួកគាត់ចេញពីទីតាំងដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ៕ ដោយ៖កូឡាប

 

spot_img
×