Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ចក់​រថយន្ត​ស៊េរី​ទំនើប​១ចំ​ហៀ​ង​តម្លៃ​ប្រមាណ​500$ ត្រូវ​ចោរ​កាច់​យកទៅ​បាត់ ខណៈ​សួរនាំ​សន្តិសុខ ក្នុង​ភូមិគ្រឹះ​សុភមង្គល អត់​ដឹង​ខ្យល់ ព្រោះ​ពេលយប់​ជាប់​ផឹក​(វីដេអូ)

spot_img

​ភ្នំពេញ​៖ អំពើ​ចោរឆក់ ប្លន់ គាស់​ផ្ទះ និង​សកម្មភាព​គ្រឿងញៀន គឺ​នៅតែ​បង្ក​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​នៅក្នុង​សង្គម​បច្ចុប្បន្ន បើទោះជា​គោលនយោបាយ​ជាតិ ភូមិ​ឃុំ​មាន​សុវត្ថិភាព កំពុង​ត្រូវបាន​អនុវត្ត​នៅ​ទូទាំងប្រទេស​ក្តី​។​

​យ៉ាងណាមិញ មួយរយៈ​ចុងក្រោយ​នេះ គេ​ក៏​សង្កេតឃើញថា នៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​កើតមានឡើង​ករ​ណី​ដូចជា គ្រឿងញៀន រំលោភ និង​សកម្មភាព​គាស់​ផ្ទះ​ជាដើម ។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​៣០ ខែមេសា ស្រាប់​តែមាន​ករណី​ចោរលួច​គាស់​កញ្ចក់​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​អស់​មួយ​ចំហៀង នៅក្នុង​ភូមិគ្រឹះ​ភូមិគ្រឹះ​សុភមង្គល ដែលមាន​សន្តិសុខ​យាមកាម ២៤ ម៉ោង ។ ភូមិគ្រឹះ​ភូមិគ្រឹះ​សុភមង្គល ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​តៃកុង​ឡាន បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឲ្យ​ដឹងថា កញ្ចក់​រថយន្ត​១​ចំហៀង​ដែល​ត្រូវបាន​ចោរ​យកទៅ​បាត់​នេះ គឺមាន​តម្លៃ​ប្រមាណ 400$ ទៅ 500$ ឯណោះ ។ គាត់​បាន​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ សន្តិសុខ​បាន​ប្រាប់ថា មាន​ក្មេងស្ទាវៗ​បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ចូលមកក្នុង​ភូមិគ្រឹះ​ខាងលើ ហើយ​បាន​ជិះ​ចេញ​ទៅវិញ ដោយ​មិន​ថា​មករក​អ្វី​ដែរ ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ជាការ​ធ្វេសប្រហែស​ដ៏​ធំ​មួយ​របស់​សន្តិសុខ ដែល​មិនគួរណា​អនុញ្ញាត​ឲ្យ​អ្នក​មិន​ស្គាល់ ចេញចូល​ក្នុង​ភូមិគ្រឹះ ដោយ​សេរី​ពុំបាន​សួរនាំ​អ្វី​សោះ​នោះ​។​

​ករណី​ខាងលើនេះ បុរស​ម្នាក់​ដែលជា​តៃកុង​រថយន្ត​នោះ បាន​និយាយថា “​នៅពេល​កើតហេតុ គេ​ឃើញ​មាន​ក្មេង​ទំនើង​២​នាក់ បាន​ជិះ​ម៉ូតូ​ឆ្វែល​ចូលក្នុង​បុរី​នេះ ហើយ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ស្រាប់​បាត់​កញ្ចក់​រថយន្ត​តែម្តង​។ ក្មេង​ទំនើង​នោះ គេ​មិនដែល​ឃើញ​មាន​វត្តមាន​នៅក្នុង​បុរី​នោះទេ គឺជា​មនុស្ស​ចំណូល​ថ្មី​។ នៅក្នុង​បុរី​នេះ ម្ចាស់ផ្ទះ​បាន​បង់លុយ​ឲ្យ​សន្តិសុខ​”​។

​នៅពេលដែល​ភ្នាក់ងារ​ស៊ី​អ៊ី​អិន បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​តៃកុង​រថយន្ត​នោះ បាន​លើកឡើងថា ជាធម្មតា​សន្តិសុខ​ក្នុង​ហាក់​ពុំដែល​ដើរល្បាត​ក្នុង​បរិវេន​បុរី​នេះ​ទេ គឺ​ពួកគាត់​នៅតែ​នៅ​ផ្នែក​ខ្លោងទ្វា​ខាងមុខ ហើយ​ល្ងាច​ឡើង​ពួកគាត់ បាន​កៀរគរ​ជុំគ្នា​ផឹកស៊ី​យ៉ាង​សប្បាយ ដោយ​មិន​គិត​យាមកាម​ក្នុង​បុរី​នោះទេ គឺ​ពួកគាត់​ស្រវឹង​ដេកលក់​បាត់អស់ ដូច្នេះហើយ​ទើបបានជា​ផ្តល់ឱកាស​ឲ្យ​ក្មេង​ទំនើប អាច​ចូលមក​លួច​កាច់​កញ្ចក់​រថយន្ត​បាន​យ៉ាង​ស្រួល ដោយ​មិន​រំខាន​សន្តិសុខ​នោះឡើយ​។

​តៃកុង​រថយន្ត​រូបនោះ ក៏បាន​ស្នើសុំ​ទៅដល់​សន្តិសុខ​ក្នុង​បុរី សូមមេត្តា​យាមកាម​ឲ្យ​បាន​ហ្មត់ចត់​ផង ព្រោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​នេះ ពឹង​លើ​សន្តិសុខ​ទាំងស្រុង ជា​អ្នក​ជួយ​មើលថែ​ទ្រព្យ​ដូចជា​រថយន្ត ម៉ូតូ ជាដើម​។ ជាពិសេស​ស្នើសុំ​ដល់​អាជ្ញាធរ​មូលដ្ឋាន នគរបាល មេត្តាជួយ​ដើរល្បាត​ក្នុង​មូលដ្ឋាន​ផង កុំ​ឲ្យ​ចោរ​បានដៃ​ខ្លាំងពេក ព្រោះថា​អាង​តែ​បុរី​មាន​សន្តិសុខ​ការពារ ទើប​ទុក​រថយន្ត​នៅ​ខាងក្រៅ​ផ្ទះ ។

​ចំណែក​ម្ចាស់​រថយន្ត បាន​ពោល​ពាក្យ​យ៉ាងខ្លី​ថា “​លុយ​វា​សំខាន់​ហើយ​តែ​សុវត្ថិភាព​មិនល្អ​”​។​

​តៃកុង​រថយន្ត បាន​សំណូមពរ​ដល់​សន្តិសុខ​ក្នុង​បុរី ឲ្យ​សួរនាំ​អ្នក​ដែល​ចេញចូល​ក្នុង​បុរី​នេះ​ផង “​ថា​ទៅណា​មក​ណា​ផង​” ដើម្បី​ឲ្យ​បានដឹង​គោលដៅ​អ្នក​ចូលក្នុង​បុរី ។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ នៅជាប់​ម្ចាស់ផ្ទះ​រងគ្រោះ ព្រោះ​ត្រូវ​ចោរ​កាត់​កញ្ចក់​រថយន្ត​ទៅ​បាត់ គេ​បានឃើញ​មាន​ក្មេងស្ទាវៗ បាន​ជួបជុំគ្នា​ផឹកស៊ី​វ៉ៃ​សោ​លាន់ឮ​ខ្លាំងៗ​បង្ក​ការរំខាន​យ៉ាងខ្លាំង នៅក្នុង​ភូមិគ្រឹះ​សុភមង្គល សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាមរយៈ​នេះ​ផងដែរ ម្ចាស់ផ្ទះ​រងគ្រោះ និង​ក៏ដូចជា​ប្រជាពលរដ្ឋ​ជិតខាង បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​សន្តិសុខ​នៅក្នុង​ភូមិគ្រឹះ​សុភមង្គល សូម​ចុះ​ពិនិត្យ​ពង្រឹង​សន្តិសុខ​ឡើងវិញ​ផង ព្រោះថា គេ​សង្កេតឃើញ​សន្តិសុខ​តែងតែ​ជុំគ្នា​ផឹក ជំនួស​ឲ្យ​ការមិន​ដើរល្បាត​ក្នុងភូមិ​គ្រឹះ​សោះឡើយ​៕ ដោយ​៖ លឹម ហុង​


spot_img
×