Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ​សែន រំលឹក​សាជាថ្មី​ម្ដងទៀត ដល់​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា “​ខ្ញុំ​សូម​រំលឹក​សាជាថ្មី​ម្ដងទៀត ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​កំពុង​បំពេញការងារ​លើ​វិស័យ​សារព័ត៌មាន នៅក្នុង​កម្ពុជា ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ ហើយ​ត្រូវអនុវត្ត​ឲ្យ​បាន​តាម​ពាក្យស្លោក កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​”​។​

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១​ឧសភា បានចេញ​សារលិខិត ក្នុងឱកាស ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក លើក​ទី​២៧ នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០​។​

​សម្តេច​ត​ជោ បាន​ថ្លែងថា ខ្ញុំ​សូម​រំលឹក​ជាថ្មី​ម្តងទៀត ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​កំពុង​បំពេញការងារ​លើ​វិស័យ​សារព័ត៌មាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ ហើយ​ត្រូវអនុវត្ត​ឲ្យ​បាន​តាម​ពាក្យស្លោក “​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​” ត្រូវ​ជៀសវាង​ការផ្សាយ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ក្លែងបន្លំ ដែល​បង្ក​ឲ្យ​មាន​ភាពចលាចល នៅក្នុង​សង្គម​ការ​ញុះញង់ ការជេរប្រមាថ​បង្ក​ឲ្យ​មានការ​គុំកួន រើសអើង និង​អរិភាព​នៅក្នុង​សង្គម ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ ចូលរួម​ឲ្យ​បាន​សកម្ម​ថែម​ទៀង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងបន្លំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ដោយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ទាន់សភាពការណ៍ និង​សូម​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ​ដល់​ប្រជាពលរដ្ឋ​របស់​យើង បង្កើន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច រួមគ្នា​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នាំ​ជំងឺ​កូ​វីដ​១៩ ដោយ​ការរស់នៅ​ប្រកបដោយ​អនាម័យ​ល្អ រក្សា​គម្លាត​សង្គម និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ចៀសវាង​ការរស់នៅ​ដោយ​គ្មាន​អនាម័យ និង​ការប្រមូល​ផ្តុំគ្នា ដែលជា​ប្រភព​នៃ​ការចម្លង​ជំងឺ​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ​និង​លើកកម្ពស់​សិទ្ធិ សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន ដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់ ស្ដីពី​របប​សារព័ត៌មាន ដែល​ធានា​នូវ​ឯករាជ្យភាព នៃ​ការផ្សាយ​ព័ត៌មាន​ដោយ​គ្មាន ការត្រួតពិនិត្យ​ជាមុន​សិទ្ធិ នៃ​ការរក្សា​ការសម្ងាត់ ស្ដីពី​ប្រភពព័ត៌មាន​របស់ខ្លួន​។​

​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​ត្រូវការ​ស្ថាប័ន​សារព័ត៌មាន ដែលមាន​ថាមពល ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ភាពស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​៕​

ដោយ​៖​កូ​ឡាប​

spot_img
×