Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​មានការ​អន្តរាគមន៍ រាល់​ការប្រព្រឹត្តិ​ខុសច្បាប់​ចរាចរណ៍ ចៀសវាង​ការរិះគន់ ដើម្បី​ការអនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​

spot_img

​បាត់ដំបង ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​អំពាវនាវ​សុំ​កុំ​មានការ​អន្តរាគមន៍ រាល់​ការប្រព្រឹត្តិ​ខុសច្បាប់​ចរាចរណ៍ ចៀសវាង​ការរិះគន់ ទៅដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ នៅពេល​ប្រព្រឹត្តិ​ខុសច្បាប់​ចរាចរ​ណ៍ហើយ​នោះ ត្រូវអនុវត្ត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ការអនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ខណៈ​ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​លើក​ការផាកពិន័យ ត្រូវបាន​ចាប់ផ្ដើម​នៅ​ទូទាំងប្រទេស​។​

​ការអំពាវនាវ​នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ចុះ​ពិនិត្យ​ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ពលរដ្ឋ​ទាំងអស់​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​កុំ​រិះគន់​សមត្ថកិច្ច​ចរាចរណ៍ នៅពេល​ចាប់​ឃាត់​យានយន្ត​របស់ខ្លួន ហើយ​ការឃាត់ នេះ កន្លងមក ក៏មាន​ការរិះគន់ លើ​សមត្ថកិច្ច​ចរាចរណ៍​ថា មានការ​ឃាត់​រថយន្ត​លម្អៀង មិន​ស្មើភាព​គ្នា​។ រាល់​យានយន្ត​ដែល​ត្រូវ​កម្លាំង​នគរបាល​ចរាចរណ៍​ឃាត់​នេះ សុទ្ធសឹងតែ​រថយន្ត​ប្រព្រឹត្តិ​ល្មើសច្បាប់ តែបើ​អ្នកបើកបរ​ត្រូវ​ច្បាប់​ហើយ​នោះ គឺ​អនុញ្ញាត​ឲ្យ​ទៅ ព្រោះ​ខ្លាច​បង្ក​ការរំខាន់​ដល់​ពួកគាត់ ចំណែក​អ្នក​ខុស ត្រូវតែ​ឃាត់​និង​ត្រូវ​ផាកពិន័យ​តាមច្បាប់ ។​

​ចំពោះ​បញ្ហា​ការធ្វើ​ឆៀករថយន្ត​វិញ លោក ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពលរដ្ឋ​យក​រថយន្ត​តូចធំ​មក​ធ្វើ​ឆៀក​គឺ​កាន់តែ​កើនឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ពីមុន​ត្រឹម​មួយថ្ងៃ​ចាប់ពី​៥០​ទៅ​៦០​គ្រឿង​ឬ​ឡើងដល់​១០០​គ្រឿង ប៉ុន្តែ​ពេល​ជិត​ដល់​ថ្ងៃ​ពង្រឹង​ច្បាប់​ចរាចរណ៍ គឺមាន​ការកើនឡើង​ដល់​ជាង ២៥០​គ្រឿង ។​

​គួរបញ្ជាក់​ផងដែរ​ថា ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ខេត្តបាត់ដំបង បាន​ផាកពិន័យ​យានយន្ត​ទូទាំង​ខេត្ត​បាន​ចំនួន​សរុប ១៩៥​គ្រឿង (​ក្នុងនោះ​ម៉ូតូ​ចំនួន ១២២​គ្រឿង រថយន្ត​ធុន​តូច ៥៦​គ្រឿង និង​រថយន្ត​ធុន​ធំ ១៧​គ្រឿង​) ៕

ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×