Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិញ្ចឹម​បង្គា​ប្រកបដោយ​បច្ចេកវិទ្យា​សាមញ្ញ​តាមបែប​ធម្មជាតិ កំពុងដំណើរការ​ទៅដោយ​រលូន និង​ទទួលផល

spot_img

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែឧសភា ឆ្នាំ​២០ ២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក គង់ វី​តាណ​: អភិបាលរង​ខេត្ត និង​សហការី​បាន​អញ្ជើញ​ចុះមក​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​កសិដ្ឋាន​ចិញ្ចឹម​បង្គា​បែប​ធម្មជាតិ​របស់​ក្រុមហ៊ុន ហេង ហេង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក សេង ចាយ ប្រធាន​គ្រប់គ្រង​បច្ចេកទេស​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្នុង​កសិដ្ឋាន​មាន​ផ្ទៃដី ១០០​ហ​ត បែង​ចែកជា ស្រះ​ចិញ្ចឹម ២០ ដោយបាន​អនុវត្ត​បច្ចេកទេស​វិ​ចិញ្ចឹម​បង្គា​ដូចជា​ការ គ្រប់គ្រង ប្រើប្រាស់ និង​សម្អាត​ទឹក​(water treatment)​។ ចំពោះ​ការចិញ្ចឹម​បច្ចុប្បន្ន ដាក់​កូន​បង្គា ១០​លាន​កូន ក្នុង​ស្រះ​ទាំង ២០ ហើយ​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ ចាប់ពី​អាយុ ៤៥​ថ្ងៃ ដំណាក់កាល​ដំបូង​សម្រាប់ធ្វើ​បង្គា​ក្រៀម ឬ​បរិភោគ​ស្រស់​។ ដំណាក់កាល​ទី​២ អាយុ​បាន ៣​ខែ អាច​ប្មូ​ល​ផល​បាន ៣​តោន​ក្នុង​មួយ​ហិកតា ហើយ​ក្នុង ១​ឆ្នាំ​ចាប់បាន ៣​ដង ក្នុង​១​ហិកតា ដាក់​កូន​បង្គា ៥ ម៉ឺន​ក្បាល​។ ចំពោះ​កម្រៃ​ក្នុង ១​ឆ្នាំ​អាច​រកចំណូលបាន ១​ម៉ឺន​ដុល្លារ (​ដក​ប្រាក់​ចំណាយ​រួច​) ដោយ​បង្គា​ធម្មជាតិ​មានតម្លៃ ៥-៧​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។ បង្គា​ធម្មជាតិ​នេះ ទីផ្សារ​កំពុង​ពេញនិយម ណាស់ ជាពិសេស​តាម​ភោជនីយដ្ឋាន​ធំៗ​នៅ​ខេត្ត​ព្រះ សីហនុ និង​នៅ​ភ្នំពេញ​។ អនាគត​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​ចិញ្ចឹម​បន្ថែម ភ្ញាស់​កូន​បង្គា និង​កូន​ក្តាម​លក់​ជូន​ប្រជា​នេសាទ​ក្នុង​តំបន់​នេះ ព្រមទាំង​ប​ង្កើ​ក​សិប្ប​ន្ន​បង្គា​ក្រៀម​ផងដែរ​។ ដោយឡែក កសិករ​ដែល​ធ្លាប់តែ​ធ្វើស្រែ ទទួលផល​តាម​យថាកម្ម បច្ចុប្បន្ន​ងាក​មក​ប្រកាន់យក​របរ​ចិញ្ចឹម​បង្គា តាមបែប​ធម្មជាតិ ហើ​ង​នឹង​ពង្រីក​ផ្ទៃដី​បន្ថែម ដោយ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​។​

​ពិនិត្យឃើញ​ទិដ្ឋភាព​ជាក់ស្តែង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​កសិដ្ឋាន ផលិតកម្ម​ចិញ្ចឹម​បង្គា​ប្រកបដោយ​បច្ចេកវិទ្យា​សាមញ្ញ​តាមបែប​ធម្មជាតិ ភាតរ​បរិស្ថាន កំពុងដំណើរការ​ទៅដោយ​រលូន និង​ទទួល ជោគជ័យ​ជា​បណ្តើរ​យ៉ាង​ដូច្នេះ ឯកឧត្ដម​រដ្ឋមន្ត្រី និង​លោក​អភិបាលរង​ខេត្ត បាន​កោតសរសើរ សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​វិនិយោគ​លើ​វិស័យ​វា​រី​វប្ប កម្ម ជា​អនុវិស័យ​ដ៏​សំខាន់​មួយ​ដែល​រដ្ឋបាល​ជលផល​បាននិងកំពុង​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន ចូលរួម​ជា​ចលករ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យនេះ ដើម្បី​បង្កើន​ផល​ចាប់ ធានាបាន​ទាំង​បរិមាណ និង​គុណភាព​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ និង​ជាពិសេស​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​បង្គា​ពី​ប្រទេសជិតខាង​។

ជាង​នេះ​នៅ​ទៀត គឺ​ចាប់យក​កាលានុវត្តភាព​ក្នុង​កាលៈទេសៈ​ដែល​យើង​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

​មួយវិញទៀត ឯកឧត្តម​បាន​បញ្ជាក់ថា ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ជារួម និង​ដោយឡែក​វិស័យ​វារីវប្បកម្ម​នេះ ពិតជា​បាន​ចូលរួមចំណែក​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ក្នុង​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ចូលរួម​អនុវត្ត​គោ​នយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្របតាម​អភិក្រម “​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម​”​។

​មិនតែប៉ុណ្ណោះ ឯកឧត្តម​ក៏ បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ឆន្ទៈ​ពង្រីក​ផ្ទៃដី​ចិញ្ចឹម​នាពេល​អនាគត ដែល​វា​នឹងចូលរួម​ចំណែក​បង្កើន​ផលិតផល​បង្គា​ធម្មជាតិ សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​កែច្នៃ​សម្រាប់​នាំចេញ ថែរក្សា​បរិស្ថាន និង​សុខភាព​អ្នក​បរិភោគ​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត រៀបចំ​ផែនការ​ផលិត កម្ម ការអនុវត្ត​បច្ចេកទេស និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​ក្រសួង​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​ការវិនិយោគ​នេះ​ដំណើរការ​ទៅដោយ​រលូន ចីរភាព និង​និរន្តរភាព និង​សូម​ចូលរួម​ថែរក្សា​ព្រៃ​កោង កាង​ដែល​នៅ​ជិត ជុំ​នេះ​ឱ្យបាន​គង់វង្ស​ដើម្បី​ទុកជា​សម្បត្តិ​រដ្ឋ​តរៀង​ទៅ​ ៕

​ដោយ​៖​កូ​ឡាប​

spot_img
×