Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ផ្អាក​ក្រុមហ៊ុន​ចំនួន​២ មិន​ឲ្យ​នាំចូល​ជ្រូក​រស់​ពី​ប្រទេសជិតខាង​ចូល​កម្ពុជា ដោយសារ​ផ្គើន​នឹង​ការណែនាំ​របស់​ក្រសួង​

spot_img

​ភ្នំពេញ​៖ ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណី​សំណើសុំ​ចាត់វិធានការ ទប់ស្កាត់​ការផ្ទេរសិទ្ធិ​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ ក្នុង​គោលបំណង​ផ្តាច់មុខ​នោះ ក្រសួង​បាន​ផ្អាក​ការនាំ​ចូល​ជ្រូក​រស់​ជា​បណ្តោះអាសន្ន របស់​ក្រុមហ៊ុន​ចំនួន​២​គឺ​ក្រុមហ៊ុន ចាន់ធូ មានជ័យ និង​ក្រុមហ៊ុន 3-​ធី​អេ​ច អេ​ហ្គ្រី នាពេល​ថ្មីៗ​នេះ​។​

​ក្រសួង​បាន​បញ្ជាក់ថា ការផ្អាក​ក្រុមហ៊ុន​ទាំង​២​នេះ ដោយសារ​ក្រុមហ៊ុន​ទាំង​២​បាន​ប្រព្រឹត្ត​បទល្មើស​ម្តង​ហើយ​ម្តងទៀត មិន​ព្រម​រាងចាល ទោះជា​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​យ៉ាងណាក៏ដោយ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម បច្ចុប្បន្ន​ក្រុមហ៊ុន ដែល​ទទួលបាន​ការអនុញ្ញាត ឲ្យ​នាំចូល​ជ្រូករ​ស់មាន​ចំនួន​៧​ក្រុមហ៊ុន ហើយ​ក្រសួង​ក៏​ពុំទាន់​លុប​គោលការណ៍ ក្រុមហ៊ុន​ចាស់ៗ​ណាមួយ​នៅឡើយ​។

​ក្រសួងកសិកម្ម បានបញ្ជាក់​ថ ដើម្បី​ចៀសវាង​ការដឹកជញ្ជូន​ជ្រូករ​ស់បែប​អនាធិបតេយ្យ ព្រមទាំង​ការបង្ការ​ហានិភ័យ នៃ​ការឆ្លង​ជំងឺ​ពីស​ត្វ​ទៅ​សត្វ និង​ពីស​ត្វ​ទៅ​មនុស្ស ពិសេស​ក្នុង​គោលបំណង​យ៉ាង​មុតមាំ ក្នុងការ​ថែរក្សា​សុខភាព​សាធារណៈ និង​គ្រប់គ្រង​ការ​នាំចូល​ជ្រូក​រស់​ពី​ប្រទេសជិតខាង មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក្រសួង​បានធ្វើ​ការណែនាំ​ជា​បន្តបន្ទាប់ ដល់​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​នាំចូល​ជ្រូក​រស់​ទាំងអស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​លក់​គោលការណ៍​បន្តទៅ​ក្រុមហ៊ុន​ផ្សេង​ឡើយ ។ ចំពោះ​ករណីនេះ ក្រសួង​នឹង​ពិនិត្យ និង​ចាត់វិធានការ​តាម​នីតិវិធី​។​

​បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ណែនាំ​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្រសួង​បានធ្វើ​បច្ចុប្បន្នភាព​នៃ​ការនាំ​ជ្រូក​រស់​សរុប​ចំនួន​៧០​ភាគរយ ពី​គ្រប់​ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុញ្ញាត​នាំចូល​ទាំងអស់​ស្នើៗ​គ្នា ព្រមទាំង​បាន​ពង្រឹង​ការអនុវត្តន៍​ច្បាប់ សំដៅ​ទប់ស្កាត់​ច​លាន​សត្វ​ខុសច្បាប់​ផងដែរ​។​

“​ហេតុដូច្នេះ ក្នុងនាម​ជា​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា គួរ​ណាស់​តែ​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងការ​ជំរុញ​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការដែល​កំពុង​ខ្វះខាត មិនគួរ​គាំទ្រ​ការ​នាំចូល​ជ្រូក​រស់​ពី​ប្រទេសជិតខាង មក​បំផ្លាញ​ផលិតផល​ក្នុងស្រុក ដែល​ពេលនេះ កំពុង​ត្រូវ​ការគាំទ្រ​និង​លើកទឹកចិត្ត ជាពិសេស​ក្នុង​សភាព​ដ៏​តានតឹង​នៃ​ហានិភ័យ​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩​នោះទេ​” ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×