Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​លេច​មុខជា​សាធារណៈ​លើកដំបូង ក្រោយ​មានការ​ចុះផ្សាយ​ជាច្រើន​ថា លោក​បាន​ស្លាប់​

spot_img

​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ចុះផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​បាន​ចូលរួម​ក្នុង​ពិធី​បញ្ចប់​ការសាងសង់ រោងចក្រ​ផលិត​ជី នៅ​តំបន់​ភាគ​ខាងជើង ទីក្រុង​សេ​អ៊ូ​ល​។ នេះ​គឺជា​ការ​លេច​មុខជា​សាធារណៈ​លើកដំបូង បន្ទាប់ពី​លាក់ខ្លួន​ចាប់តាំងពី​ថ្ងៃទី ១១ ខែមេសា​មក​។​

​សារព័ត៌មាន KCNA ផ្សាយ​ថា លោក គីម “​បាន​ចូលរួម​ក្នុង​ពិធី​” នៅ​ថ្ងៃ​សុក្រ ហើយ​អ្នកចូលរួម​ទាំងអស់ បាន​ស្រែក​អបអរ​នូវ​វត្តមាន​របស់គាត់​។​

​លោក​ក៏បាន​ធ្វើការ​ពិនិត្យ​រោងចក្រ​នោះ​ផងដែរ និង​ត្រូវបាន​គេ​រៀបរាប់​ប្រាប់​សង្ខេប ពី​ដំណើរ​នៃ​ការផលិត​ក្នុង​រោងចក្រ​។​

​សូមបញ្ជាក់ថា មុនពេល​មានការ​ចុះផ្សាយ ពី​ការ​លេច​មុខជា​សាធារណៈ​នេះ មានការ​ប៉ាន់ស្មាន​ជាច្រើន​អំពី​សុខភាព របស់​មេដឹកនាំ​ផ្តាច់ការ​រូបនោះ ក្រោយពេល​រូបលោក​ខកខាន ការ​ប្រារព្ធ​ខួបកំណើត​របស់​លោកតា​លោក​ឈ្មោះ Kim II Sung កាលពី​ថ្ងៃទី ១៥ ខែមេសា​។ ពិធី​នោះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ នៅក្នុង​ប្រទេស​កូរ៉េខាងជើង ហើយ​ក្នុងនាម​ជា​មេដឹកនាំ លោក គីម ជុង​អ៊ុន​ជារឿយៗ បានធ្វើ​ដំណើរ​ទៅកាន់​វិហារ​កន្លែង​ដែល​គេ​តម្កល់​ជីតា​លោក​។​

​គីម ជុង​អ៊ុន មិនបាន​លេចមុខ​ជា​សាធារណៈ ចាប់តាំងពី​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នយោបាយ របស់​បក្ស​ពលករ​កូរ៉េខាងជើង​កាលពី​ថ្ងៃទី ១១ ខែមេសា​មក​។ មានការ​ចុះផ្សាយ​ជាច្រើន​ថា លោក បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​ធ្វើការ​វះកាត់​បេះដូង​រួច​។​

​ប៉ុន្តែ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in បាន​និយាយ​កាលពី​ជិត ១​សប្តាហ៍​មុន​ថា គីម ជុង​អ៊ុន នៅមាន​ជីវិត និង​មាន​សុខ​ភាពល្អ​ធម្មតា​។​

​ទីប្រឹក្សា​ឈ្មោះ Moon Chung-in បាន​ថ្លែងប្រាប់ CNN ថា លោក​គីម ជុង​អ៊ុន​បាន​ស្នាក់នៅ​តំបន់ Wonsan ចាប់តាំងពី​ថ្ងៃទី ១៣​មក​។​

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក៏បាន​បញ្ជាក់​កាលពីដើម​សប្តាហ៍​ផងដែរ​ថា លោក គីម ជុង​អ៊ុន​នៅមាន​ជីវិត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×