Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួក​មាន កញ្ចក់​មាន ផ្លាកលេខ​មាន ហើយក៏​អត់​ជិះ​បញ្ច្រាស់​ដែរ តែ​សំខាន់​លោក​ប៉ូលិស​អាច​មើល​ដឹងថា ម៉ូតូ​បង់​រំ​លោះ​មិនទាន់​ដាច់ កាត​គ្រី​នៅ​ធនាគារ លើកដាក់​ឡាន​អត់​និយាយ​ច្រើន​

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បានដឹង​ហើយ ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ គឺ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​គ្មាន​ការយោគយល់ មិន​ថា​អ្នកតូច ឬ​អ្នកធំ​ឡើយ គឺ​ចាប់​ទាំងអស់ ឲ្យ​តែ​រកឃើញថា​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ចំពោះ​ការផាកពិន័យ​យ៉ាង​ចាស់ៗ​ដៃ​នេះ ដោយ​ក្នុងនោះ​គ្រាន់តែ​អត់​ពាក់មួក​សុវត្ថិភាព ត្រូវ​បង់ពិន័យ​អស់ ៦ ម៉ឺន​រៀល គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវ​ចងចាំ ប្រុងប្រយ័ត្ន​ជានិច្ច​ក្នុងការ​បើកបរ ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់​ដែល​បាន​កើតមាន​ឡើងជា​រៀងរាល់​ថ្ងៃនេះ​។​

​ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​នៅពេលនេះ ឃើញថា​មានការ​គាំទ្រ​យ៉ាងច្រើន បើទោះជា​តម្លៃ​ផាកពិន័យ​ហាក់​រាង​ចាស់ដៃ​ក៏ដោយ​។ ទោះយ៉ាងណា ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​មានការ​យល់​យោគ​ខ្លះ​ផង ចំពោះ​ករណី​មួយចំនួន​តូច​ដែល​ម្ចាស់​យានយន្ត មិនអាច​ធ្វើបាន ព្រោះតែ​បញ្ហា​មួយចំនួន ។ ដែល​ក្នុងនោះ ដូចជា​ករណី​ដែល​គួរ​លើកលែង ខណៈដែល​ម្ចាស់​ម៉ូតូ​កំពុង​ជួបប្រទះ​ក្នុង​កាលៈទេសៈ​បង់​រំលស់ មិនទាន់​ដាច់​គ្មាន​ប័ណ្ណ​សម្គាល់ (​ពាក់​មី​) ហើយ​មានតែ​កាត​គ្រី Copy ជាដើម ។​

​ជាក់ស្តែង ដូចជា​ករណី​បុរស​ម្នាក់ ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Alex Piano បាន​ត្អូញត្អែរ​ក្រោយ​សមត្ថកិច្ច ចាប់​ម៉ូតូ​របស់គាត់ កំពុង​ជាប់​បង់​រំ​លោះ​មិនទាន់​ដាច់ ស្តាប់​ហើយ​ពិតជា​គួរ​ឲ្យ​អាណិត​ជាខ្លាំង ។ ក្នុងនោះ​គាត់​បាន​និយាយ​រៀបរាប់ ស្ទើរ​ស្រក់​ទឹកភ្នែក​ថា​៖ «​មួក​មាន កញ្ចក់​មាន ផ្លាកលេខ​មាន ម៉ាស​ក៏​ពាក់ ហើយ​អត់​មាន​ជិះ​បញ្ច្រាស​ទេ ដល់ពេល​សួរ​គាត់ បងប្អូន​ខុស​អី​បង គាត់​ថា​មកពី​ម៉ូតូ​អា​អូន​ឯង​បង់​រំ​លោះ​មិនទាន់​ដាច់ អេ​លោក​ហើយ​លោក​មាន​ចឹ​ង​ទៀត ហើយ​ភ្នែក​គាត់​មើល​ពី​ចម្ងាយ​ដឹង​ទៀត ។ ខ្ញុំ​អាណិត​ម៉ូតូ​ណាស់​លោក​អើយ​លោក មិន​ហ៊ាន​ឲ្យ​ត្រូវ​ថ្ងៃ​ត្រូវ​ភ្លៀង​ផង ឥឡូវ​សុទ្ធតែ​លើក​បោះៗ​ចឹ​ង​ម៉​ង ។ គាត់​សួររក​កាត់​គ្រី​យើង​តើ​មាន​មកពីណា​បើ​បង់​រំ​លោះ​ម៉ូតូ មិនទាន់​ដាច់​ផង​កាត​គ្រី​នៅ​ធនាគារ​នឹង កាត់​គ្រី Copy គាត់​មិន​យក​ទេ ហើយ​ឥឡូវ​អត់​ការងារ ២​ខែ​ហើយ ហើយ​នៅ​ត្រូវ​បង់​ធនាគារ​ម៉ូតូ​នឹង​រាល់​ខែ​ទៀត ហើយ​ឥឡូវ​មានតែ​20$ ដាច់​ប៉ាត់​ទៀត​។ ចង់​តវ៉ា​អ្វី​ក៏​គាត់​រក​មូលហេតុ​ចាប់កំហុស​យើង​ដែរ ពិបាក​ជាងគេ​នោះ​គឺ​យើង​និយាយ​មួយ​គាត់​ពីរោះ​គោរព​គាត់ តែ​គាត់​ហៅ​យើង​សុទ្ធតែ​ហែងៗ​ដាច់​សាច់​ម៉​ង​។ អ្នកណា​ក៏​គេ​ស្រឡាញ់​ម៉ូតូ​គេ​ដែរ ថ្មី​ក៏ដោយ​ចាស់​ក៏ដោយ ញើស​ឈាម​គេ តែ​នេះ​សុទ្ធតែ​លើក​បោះៗ​ចឹ​ង​ម៉​ង អាណិត​ម៉ូតូ​ណាស់​បានត្រឹមតែ​ឈរ​មើល​។ ម៉ូតូ​១​នេះ​ខ្ញុំ​ប្រើ ១​គ្រួសារ ជូន​ម៉ាក់​ទៅ​ផ្សារ ជូន​ប៉ា​ទៅធ្វើ​ការ ជូន​ប្អូន​ទៅ​រៀន​លូវ​ចប់ តែ​យ៉ាងណា​ខ្ញុំ​មិន​ខឹង​គាត់​ទេ ខ្ញុំ​ខុស កុំ​ជឿ​ខ្ញុំ​អី តែបើ​អ្នក​ទាំងអស់គ្នា​ជួប​ចាំ​ជឿ​ខ្ញុំ​ចុះ សំខាន់​ឥឡូវ​ឲ្យ​តែ​បាន​ម៉ូតូ​មកវិញ ហើយ​ម៉ូតូ​ក៏បាន​មកវិញហើយ​ដែរ នៅសល់តែ​អារម្មណ៍​បាត់បង់​ការជឿជាក់​តែប៉ុណ្ណោះ​» ៕ ដោយ​៖ លឹម ហុង​

spot_img
×