Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណ​ល់ ត្រាំ​ថា ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ជា​ជំរើស​មួយ ខណៈ​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 កើន​កាន់តែខ្លាំង​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថាការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ពិតជា​ជំរើស​មួយ ខណៈដែល​លោក​កំពុង​ពិចារណា រក​វិធី​សងសឹក​លើ​ចិន ជុំវិញ​ការផ្ទុះ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​។​

​លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា “​រឿង​ជាច្រើន​កំពុង​កើតឡើង ទាក់ទង​ជាមួយ​ចិន​។ ពួកយើង​មិន​សប្បាយចិត្ត​នោះឡើយ ជាមួយ​អ្វីដែល​បានកើត​ឡើង​”​។​

“​វា​គឺជា​ស្ថានភាព​ដ៏​អាក្រក់ សម្រាប់​ប្រទេស ១៨៣​លើ​ពិភពលោក​។ ប៉ុន្តែ​យើង​នឹង​មានរឿង​ច្រើន ត្រូវ​និយាយ​ពី​វា​។ ពិតណាស់ វា​គឺជា​ជំរើស​”​។​

​កាលពីដើម​សប្តាហ៍​នេះ លោក​ត្រាំ បាន​និយាយថា អា​មេ​រិច​ប្រហែល​នឹង​ស្វែងរក សំណង​ពី​ការខូចខាត ពី​ប្រទេស​ចិន ក្រោយពេល​ការផ្ទុះ​វីរុស មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​សេដ្ឋកិច្ច​អា​មេ​រិច​។​

​ត្រឹម​រយៈពេល ២៤​ម៉ោង​ចុងក្រោយ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា នៅ​អា​មេ​រិច​កើនឡើង ១.៨៨៣​នាក់​ទៀត ហើយ​បើតាម​តួលេខ​របស់​សកលវិទ្យា​ល័យ Johns Hopkins អ្នកស្លាប់​សរុប​នៅ​អា​មេ​រិច បាន​កើនឡើង​ជិត​ដល់ ៦៥.០០០​នាក់​។​

​អា​មេ​រិច​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ ពី​វីរុស​កូ​រ៉ូ​ណា ដោយមាន​អ្នក​ឆ្លង​ជាង ១​លាន​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ត្រូវបាន​គេ​ជឿជាក់ថា បាន​ផ្ទុះ​ចេញពី​ផ្សារ​សើម​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ឆ្នាំមុន​។ រហូតមកដល់​ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២១៧.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.១១០.០០០​នាក់​ជុំវិញ​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×