Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​! ពលករ​បរទេស​ម្នាក់ ដើរ​រើស​ប្រមូល​គ្រាប់​អង្ករ​កំពប់​តាមផ្លូវ យកមក​ដាំបាយហូប​ចម្អែត​ក្រពះ​មួយ​ពេល ខណៈ​អត់​ការងារ​ធ្វើ​ដោយសារ​កូ​វីដ​១៩

spot_img

​បរទេស​៖ ខណៈពេលដែល​មនុស្ស​មួយចំនួន​នៅតែ​អាចមាន​អ្វីៗ​គ្រប់គ្រាន់ ក្នុងការ​ស្តុក​ទុក​មានដូចជា​អាហារ​បម្រុង​ផ្សេងៗ នៅក្នុង​ផ្ទះ ក្នុងអំឡុង​នៃ​ការហាមឃាត់​ដើរហើរ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 នោះ​មិនមាន​គ្រប់គ្នា​ដទៃទៀត អាចមាន​លទ្ធភាព​ធ្វើបាន​ដូចគ្នានេះ​បានទេ ។​

​ថ្មីៗ​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ដែលមាន​ឈ្មោះថា YB Kasthuri Patto បាន​ចែករំលែក​រូបភាព​ដ៏​រំជួលចិត្ត​មួយ បង្ហាញ​ឲ្យ​ឃើញ​ពលករ​បរទេស​ម្នាក់ ដើរ​រើស​គ្រាប់​អង្ករ​ដែល​កំពប់​រាយប៉ាយ​នៅលើ​ដងផ្លូវ យកមក​លាង​សម្អាត​ដាំបាយហូប ដើម្បី​បាន​រស់​មួយពេល ដែល​ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​សង្វេក​ខ្លាំងណាស់​។​

​ម្ចាស់​គណនី​ខាងលើ​បាន​សរសេរ​រៀបរាប់ថា​៖ «​ខ្ញុំ​ពិតជា​រំជួលចិត្ត​ខ្លាំងណាស់ នៅពេលដែល​ឃើញ​ពលករ​បរទេស​ម្នាក់ ដែល​បាត់បង់​ប្រាក់ចំណូល បាន​ដើរ​រើស​ប្រមូល​គ្រាប់​អង្គរ​ដែល​កំពប់​នៅលើ​ដងផ្លូវ​បែបនេះ​!» ។ នាង​បាន​រៀបរាប់​បន្តថា​៖ «​មិន​ថា​ពលករ​បរទេស ឬ ពលរដ្ឋ អ្នកក្រ ឬ អ្នកមាន​ទេ សេចក្តីស្រេកឃ្លាន​បាននិងកំពុង​វាយប្រហារ​យើងទាំងអស់គ្នា នៅក្នុង​ស្ថានភាព​ដូចគ្នា​នេះ​» ។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ីនធឺណិត​ជាច្រើន បានបង្ហាញ​ក្តី​អាណិតអាសូរ​យ៉ាងខ្លាំង ចំពោះ​ស្ថានភាព​របស់​បុរស​ក្រីក្រ​នេះ ។ ក្នុងនោះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ថែមទាំង​បានចង្អុលបង្ហាញ​ថា តើ​ប្រជាជន​ក្នុង​តំបន់​ប៉ុន្មាន​នាក់​ទៀត​ទៅ ដែល​ក៏​កំពុង​រងគ្រោះ​ពី​ភាព​អត់​ការងារ​ធ្វើ​នេះ​? ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×