Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿន បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ រងរបួស​ធ្ងន់ នៅ​ស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀង​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​និង​គោយន្ត​កន្ត្រៃ កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ព្រលប់ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា លើផ្លូវ​ជាតិ​លេខ​១៣ ក្រាល​កៅស៊ូ ចន្លោះ​គីឡូម៉ែត្រ​លេខ​54-55 ត្រង់ចំណុច​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា អ្នកបើក​គោយន្ត​កន្ត្រៃ ឈ្មោះ សៅ សា​ភាន់ អាយុ​៣៥​ឆ្នាំមាន មុខរបរ​ជា​គ្រូបង្រៀន រស់នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង ជា​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ម៉ាក​គូ​ប៊ូ​តា ពណ៌​ក្រហម បើក​ពី​ទិស​ខាងជើង មក​ត្បូង​។ ចំណែក​អ្នកបើក​ម៉ូតូ​ឈ្មោះ គង់ ពុទ្ធា អាយុ​២១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ពពេល ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង ជា​អ្នកបើក​ម៉ូតូ​ម៉ាក​YAMAHA អ៊ិ​ច​សិន​ធើរ C150 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1AP.5826 បើក​ពី​ទិស​ខាងជើង មក​ត្បូង (​ពាក់មួក​សុវត្ថិភាព​)​។

​ប្រភព​ដដែល​បាន​បន្តថា ករណីនេះ​គ្រោះថ្នាក់​មនុស្ស​១​នាក់ ប្រុស ធ្ងន់ គឺ​ឈ្មោះ គង់ ពុទ្ធា ត្រូវបាន​បងប្អូន​បញ្ជូន​ទៅ ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក ក្នុងនោះ​ហេតុការណ៍​នេះ បាន​បណ្តាលឱ្យ​ខូច​គោយន្ត​កន្ត្រៃ​១​គ្រឿង ស្រាល ម៉ូតូ​១​គ្រឿង ធ្ងន់​។ បច្ចុប្បន្ន​វត្ថុតាង​បាន​យក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ​ណ្តូ​ង​ត្របែក ហើយ​មូលហេតុ គឺ​បណ្តាលមកពី​ម៉ូតូ​ប្រើប្រាស់​ល្បឿន​លឿន បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×