Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាព​១០​ឆ្នាំ ចុះ​ប័ណ្ណបើកបរ ដែលមាន​សុពលភាព​អចិន្ត្រៃយ៍ អាច​ប្រើប្រាស់​បានទេ ឬ​តម្រូវ​ឲ្យ​ប្តូរ​ថ្មី​???

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូមបញ្ជាក់​ទៅកាន់​បងប្អូន ដែលមាន​ចម្ងល់​ទាក់ទង​ទៅនឹង​ប័ណ្ណបើកបរ​អចិន្ត្រៃយ៍​របស់ខ្លួន​ថា អាច​ប្រើប្រាស់​បាន ឬ​មិនបាន ។​

​យោងតាម​សេចក្តីជូនដំណឹង លេខ ០០៨ សជណ​.​សក​. ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ដែល​កាន់​ប័ណ្ណបើកបរ​មាន​សុពលភាព​អចិន្ត្រៃយ៍ អាច​ប្រើប្រាស់​បាន​១០​ឆ្នាំ​បន្ថែមទៀត​រហូតដល់​មានការ​ជូនដំណឹង​ថ្មី​។​

​ហើយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ប្តូរ​យក​ប័ណ្ណបើកបរ​ប្រភេទ​ថ្មី (​សុពលភាព​១០​ឆ្នាំ​) ក៏​អាច​ប្តូរ​បានដែរ​។ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ម៉ូតូ មាន​ទំហំ​ស៊ីឡាំង ចាប់ពី​១២៥​សេ​សេ ចុះក្រោម មិនចាំបាច់​តម្រូវឱ្យ មាន​ប័ណ្ណបើកបរ​ប្រភេទ <<​ក​>> ទេ តែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ម៉ូតូ​ដែលមាន​ទំហំ​ស៊ីឡាំង លើសពី​១២៥​សេ​សេ គឺ​ត្រូវតែមាន​ប័ណ្ណបើកបរ​ប្រភេទ <<​ក​>> ទើប​អាច​បើកបរ​បាន​។​

​បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្តូរ និង​ពន្យារ នៅ​មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ ធ្វើការ​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង ០៩:០០ ព្រឹក ដល់​ម៉ោង ១០:០០​យប់​។ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ឯកសារ​ដូចជា​៖
១. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ២. លិខិតបញ្ជាក់​កាយសម្បទា (​អាចធ្វើ​នៅ​ទីតាំង​ផ្ទាល់​) ៣. រូបថត ៤x៦ ផ្ទៃ​ពណ៌​ស ៣​សន្លឹក (​ថត​នៅ​ទីតាំង​ផ្ទាល់​) ៤. ពាក្យបណ្តឹង​បាត់​ប័ណ្ណបើកបរ​បញ្ជាក់​ពី​ប៉ុស្តិ៍​រដ្ឋបាល (​ក្នុងករណី​បាត់​បណ្ណ​បើកបរ​)​។​

​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ប្រឡង​យក​ប័ណ្ណបើកបរ​ត្រូវមាន​ឯកសារ​ដូច​រៀបរាប់​ខាងលើ​(*១ *២ *៣) និង​លិខិតបញ្ជាក់​ការសិក្សា​ពីសា​លា​ង្រៀ​ន​បើកបរ​សម្រាប់​បណ្ណ​ប្រភេទ គ ឃ និង ង ។​

​សូមបញ្ជាក់ថា យោងតាម​ស្មារតី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្តន៍​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៦ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សូម​ជម្រាប់​ជូនដំណឹង​ដល់​សាធារណជន ទាំងអស់ ដែល​កាន់​ប័ណ្ណបើកបរ​មាន​សុពលភាព​អចិន្ត្រៃយ៍ អាច​ប្រើប្រាស់​បាន​១០​ឆ្នាំ​បន្ថែមទៀត រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ចំពោះ​ប័ណ្ណបើកបរ​មាន​សុពលភាព​រហូតដល់​អាយុ​៦០​ឆ្នាំ​គិតពី​ឆ្នាំ​កំណើត អាច​ប្រើប្រាស់​បាន​រហូតដល់​អ​ស់​សុពលភាព​។ ចំពោះ​សាធារណជន​ដែល​កំពុងកាន់​ប័ណ្ណបើកបរ​ទាំង​២​ប្រភេទ​ខាងលើ ហើយ​មានបំណង​ចង់​ប្តូរ​យក​ប័ណ្ណបើកបរ​ប្រភេទ​ថ្មី​មាន​សុពលភាព​១០​ឆ្នាំ​នោះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នឹង​រៀបចំ​ប្តូរ​ជូន​។

​ចំណែក​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​សេចក្តីប្រកាស​លេខ​០២​សសរ ស្តីពី​ការលុបចោល​ប័ណ្ណបើកបរ​ប្រភេទ “​ក​១”​។ សម្រេច លុបចោល​ប័ណ្ណបើកបរ​ប្រភេទ “​ក​១” មានន័យថា អ្នកបើកបរ​ទោចក្រយានយន្ត​ដែលមាន​កម្លាំង​ចាប់ពី​១២៥​សេ​សេ ចុះក្រោម មិនចាំបាច់​មាន​ប័ណ្ណបើកបរ​ទៀត​ទេ​។ ប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដឹកនាំ​ការងារ​រៀបចំ​ធ្វើ​វិសោធនកម្ម​ជាបន្ទាន់ លើ​បទ​ប្ប​ញ្ញ​តិ្ត​ច្បាប់​ដេ​ល​មានការ​ពាក់ព័ន្ធ​សម្រាប់​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច ដើម្បី​បញ្ជូនទៅ​ស្ថាប័ន​នីតិបញ្ញត្តិ​ពិនិត្យ និង​ផ្តល់​ការអនុម័ត​ជា​កិច្ចការ​ប្រញាប់​។ ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ត្រូវ​ចាត់ចែង​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ​និង​បង្រៀនច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទូលំទូលាយ​ជូន​ដល់​សាធារណជន ៕​ដោយ កូ​ឡាប​

​តើ​ប័ណ្ណបើកបរ​ណា អាច​បើកបរ​យានយន្ត​ណាខ្លះ​? សូម​ស្វែងយល់​ដូចខាងក្រោម​៖​

spot_img
×