Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​ហ្មង​! ប្រជាពលរដ្ឋ​រិះគន់​ប៉ូលិស​ថា សង្ស័យ​ដូច​អត់​ធ្លាប់​ដែលមាន​រថយន្ត​ជិះ បានជា​អត់​ស្គាល់​ប័ណ្ណបើកបរ​ហ្ស៊ី​ន អ៊ីចឹង​មែន​អត់​!

spot_img

​ភ្នំពេញ​៖​នៅលើ​បណ្តាញ​សង្គម​ពេលនេះ គេ​សង្កេតឃើញថា មានការ​ជជែក​វែក​ដ៏​ចម្រូងចម្រាស់ ជុំវិញ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ច​រា​រណ៍​ផ្លូវគោក​របស់​សមត្ថកិច្ច ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ។ ដោយ​ក្នុងនោះ ក៏មាន​ការរិះគន់​ទៅលើ​តម្លៃ​ផាកពិន័យ ដែល​មើលទៅ​ហាក់ដូចជា​ធ្ងន់ធ្ងរ​ពេក​ហើយ ទៅលើ​ករណីខ្លះ​ដែល​មិន​ស័ក្តិសម​នឹងត្រូវ​ផាក​ដល់​ម្ល៉ឹងៗ​។ ទោះជា​យ៉ាងណា ការដាក់​កម្រិត​ទម្ងន់​ផាកពិន័យ​របស់​សមត្ថ​កិច្ច​នៅពេលនេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ចូលរួម​គោរព​ច្បាប់ ដែល​មិនអាច​ខ្វះ​បាន ខណៈពេល​កំពុង​បើកប​រយាន​យន្ត​នៅលើ​ដងផ្លូវ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​ណ៍​ដែល​កំពុង​កើតមាន​ជា​រៀងរាល់ថ្ងៃ​។​

​ជាការ​ពិតណាស់ ភាពខ្វះ​ចន្លោះ ឬ ប្រការ​លើសលោះ​ខុស​ទំនង​របស់​សមត្ថកិច្ច​មួយចំនួន​តូច បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជាខ្លាំង​ផងដែរ ។ តួយ៉ាង​ដូចជា​ករណី​ភាន់ច្រឡំ​ប័ណ្ណបើកបរ​ហ្ស៊ី​ន បែរជា​ខំ​ប្រកែក​ថា​ជា​ប័ណ្ណ Copy ដោយ​គណនី​មួយ​ឈ្មោះ​មួយ​ឈ្មោះ To Tal បាន​សម្តែង​នូវ​ការហួសចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ ឱ​! លោក​ប៉ូលិស​អើយ ខំ​យក​ប័ណ្ណបើកបរ​ច្បាប់ដើម​បង្ហាញ បែរជា​គាត់​ចោទថា​យក​ប័ណ្ណបើកបរ​ថតចម្លង​មក​បង្ហាញ​គាត់ ហើយ​គាត់​សួររក​ច្បាប់ដើម ខ្ញុំ​សួរ​គាត់​វិញ​ថា លោក​ប៉ូលិស​មើល​យ៉ាងម៉េច​បានជា​ថា​ប័ណ្ណ​បើក​របស់ខ្ញុំ​ថតចម្លង គាត់​ឆ្លើយថា​រូបថត​មិន​ច្បាស់ មាន​ត្រា​ពណ៌​ខ្មៅ ពេល​គាត់​ឆ្លើយ​បែបនេះ ខ្ញុំ​គិតថា​គាត់​មិនដែល​ស្គាល់​ប័ណ្ណបើកបរ​ផង​។​​វា​ជា​រឿង​ពិត​របស់ខ្ញុំ​ជួប​ពេល​ថ្ងៃមិញ​នេះ​»​។​

​ភ្ជាប់​នឹង​រឿងរ៉ាវ​ខាងលើនេះ​ផងដែរ ក៏មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បានបង្ហាញ​ប័ណ្ណបើកបរ​ហ្ស៊ី​ន ដែលមាន​លក្ខណៈ​ដូច Copy ដូចគ្នានេះដែរ ឲ្យ​គ្រប់គ្នា​បានឃើញ ហើយក៏​រិះគន់​ប៉ូលិស​ថា «​ប្រហែលជា​គាត់​មិន​ដែលមាន​រថយន្ត​បើក​ផង​មិនដឹង បានជា​មិន​ស្គាល់​ប័ណ្ណ​ពិតប្រាកដ​អ៊ីចឹង​…»៕ ដោយ​៖ លឹម ហុង​

spot_img
×