Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​ទុកចិត្ត​ព្រោះ​ជា​សាច់ញាតិ អ្នកជំងឺ​ក៏​ពឹង​ឲ្យ​ជួយ​ពិនិត្យ​ទឹក​លុយ​ក្នុង​កាត ATM ដែល​រដ្ឋាភិបាល​ជួយ 5.000 បាត ទីបំផុត មិននឹក​ស្មានជា​ចោរ​សោះ​

spot_img

​ប្រទេស​ថៃ​៖ បុរស​ម្នាក់​បាន​លួច​លុយ​ជំនួយ ៥.០០០ បាត ពី​អ្នកជំងឺ​តំរងនោម​ម្នាក់​ដែលមាន​ការវះកាត់​បំពង់ខ្យល់​។ បុរស​នោះបាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​តាម​សម្រួល ហើយ​បាន​បង្ហើប​ឱ្យដឹងថា នៅពេលដែល​គាត់​បានឃើញ​លុយ ធ្វើ​ឲ្យ​គាត់​ចង់បាន​តែម្តង​។

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា រដ្ឋាភិបាល​ថៃ​បានផ្តល់​កញ្ចប់​ជំនួយ​ចំនួន ៥.០០០ បាត សម្រាប់​អ្នក​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា “​កម្មករ​ក្រៅផ្លូវការ​” សម្រាប់​រយៈពេល ៦ ខែ​។ ហើយ​អ្នកជំងឺ​តម្រងនោម​នេះ​បានដាក់​ពាក្យស្នើសុំ ហើយ​ត្រូវ​បានអនុម័ត​សម្រាប់​កញ្ចប់​ជំនួយ​។

Narong Sak អាយុ ៤៧ ឆ្នាំ ជា​អ្នកជំងឺ​តម្រងនោម​ដែលមាន​ការវះកាត់​បំពង់ខ្យល់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​មន្ទីរពេទ្យ Narong​។ ប៉ុន្តែ អ្វីដែល​ហួសចិត្ត​នោះ ចោរ​គឺជា​សាច់ញាតិ​ផ្ទាល់ខ្លួន​របស់គាត់ ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ ហើយ​នៅលើ​គ្រែ​ជាប់​គ្នា​ទៀតផង​។​

Narong បានស្នើ​សុំឱ្យ​សាច់ញាតិ (​ចោរ​) នេះ ជួយ​ពិនិត្យ​មើលថា​តើ​លុយ​រដ្ឋាភិបាល ត្រូវបាន​បញ្ចូល​ទៅក្នុង​គណនី​របស់គាត់ នៅ​ម៉ាស៊ីន​អេ​ធី​អឹម​សម្រាប់​គាត់​ដែរ ឬទេ​។ នៅពេល​សាច់ញាតិ​នោះ មកដល់​ម៉ាស៊ីន​អេ​ធី​អឹម រូបគេ​ក៏​ឃើញ​ប្រាក់ ៥.០០០ បាត ត្រូវបាន​ផ្ទេរ​ទៅក្នុង​គណនី​របស់ Narong ហើយ​បន្ទាប់មក មានគំនិត​ចង់​ដោយ​ដក​ប្រាក់​ចំនួន ៣.០០០ បាត​សម្រាប់​ខ្លួនឯង​។ Suthatip ដែល​ត្រូវជា​បងស្រី​របស់ Narong បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស Nang Rong ខេត្ត Buriram ។ ជនសង្ស័យ​ឈ្មោះ Sompong អាយុ ៣៤ ឆ្នាំ ដែល​ត្រូវជា​សាច់ញាតិ បានប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ណាន​រ៉ុង នៅ​ថ្ងៃទី ២៩ ខែមេសា​ឆ្នាំ ២០២០ ។

​ដំបូង​ឡើយ Sompong បាន​និយាយ​ទៅកាន់​ប៉ូលិស​ថា រូបគេ​ពុំបាន​លួច​លុយ​ពី​បង​ប្អូនឯង ដូច​ការចោទប្រកាន់​ទេ ហើយ​អ្វីដែល​គាត់​បានធ្វើ គឺ​ដក​ប្រាក់​សម្រាប់ Narong ប៉ុណ្ណោះ​។ នៅពេល​ប៉ូលិស​ជជីក​សួរ​ចុះឡើងៗ នូវ​អ្វីដែល​បានកើត​ឡើង ទីបំផុត​ជនសង្ស័យ​រូបនេះ ក៏បាន​ប្រាប់​ការពិត​។

Sompong បាន​សារភាពថា រូបគេ​បាន​យក​កាត​របស់ Narong ទៅ​ម៉ាស៊ីន​អេ​ធី​អឹម ដើម្បី​ពិនិត្យ​មើលថា​តើ​មាន​លុយ ចំនួន​ប៉ុន្មាន​នៅក្នុង​គណនី​។ បន្ទាប់មក រូបគេ​ក៏បាន​ឃើញ​លុយ ៥.០០០ បាត ហើយក៏​ស្រាប់តែ​មានគំនិត ចង់បាន​លុយ​នោះ​តែម្តង​។ នៅពេលនោះ រូបគេ​បាន​ដក​ប្រាក់​ចំនួន ៣.០០០ បាត ហើយ​នៅសល់​ប៉ុន្មាន ទុក​នៅក្នុង​គណនី​រប​ស់ Narong​។​

Sompong ក៏​ថែមទាំង​បានបញ្ជាក់​ទៀតថា រូបគេ​គ្មាន​បញ្ហា​ហិរញ្ញវត្ថុ​ទេ ប៉ុន្តែ នៅពេល​ឃើញ​លុយ​បែបនេះ ក៏មាន​ចិត្ត​ចង់បាន​តែម្តងទៅ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Khaosod)​

spot_img
×