Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ម​យ​សម្បុក​ក្នុង​ក្រុង​សិរីសោភ័ណ

spot_img

​បន្ទាយមានជ័យ​៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​សម្បុក​ស្មើនឹង​ចំនួន​៦​នាក់ ស្រី​១​នាក់ ដែល​ប្រព្រឹត្ត​សំំ​ញ៉ែង ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ទោ ស្រី សា​រ៉ុ​ម នាយការិយាល័យ​ស្តីទី ប្រឆាំង​ការជួញដូរ​គ្រឿងញៀន បាន​ឲ្យ​ដឹងថា​៖ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ លោក​បាន​ដឹកនាំ​កម្លាំង​ចេញ​ល្បាត ត្រួតពិនិត្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​មុខ​ទីក្រុង​កម្សាន្ត ហ៊ុយ​ឡេង​ជោគជ័យ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្រទះឃើញ​មុខសញ្ញា​ជួញ ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​១​នាក់ ឈ្មោះ ហ៊ុយ ឆៃ​យន់​ហៅ​យន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ ។​

​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន ឆែកឆេរ​រកឃើញ​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​ថង់​តូច ទម្ងន់​២,៣៣​ក្រាម (​ថ្លឹង​ទាំង​សម្បក​) ទូរស័ព្ទដៃ​១​គ្រឿង​។​

​ចម្លើយ​របស់​របស់​ឈ្មោះ​ហ៊ុយ ឆៃ​យន់​ហៅ​យន់ នាំ​ឲ្យ​ក​ម្កាំ​ង​នគរបាល​ជំនាញ នៅ​ថ្ងៃ​ដដែល និង​ថ្ងៃទី​១​ឧសភា បាន​បន្ត​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៥​នាក់​បន្ថែមទៀត ជា​បន្តបន្ទាប់ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣ មុខ​ទីក្រុង​កម្សាន្ត​ហ៊ុយ​ឡេង និង​កន្លែង​ផ្សេងទៀត ក្នុង​នៅក្នុង​ខេត្ត ដែល​បាន​ហៅ​ទូរស័ព្ទ​មក​កុម្ម៉ង​ទិញ​ថ្នាំញៀន ។​

​អ្នក​៥​នាក់​នោះ រួមមាន​ឈ្មោះ​១-​ឃូ ក​យ ហៅ គ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ២-​ឆឺ​ត ចេះ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ មុខរបរ​សន្តិសុខ ។ ៣-​គៀន វី​រ៉ា​ហៅ​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​នៅ​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​។ ៤-​អ៊ី ទុយ​ហៅ ឌិ​ត ភេទ​ប្រុស​៣៥​ឆ្នាំ មុខរបរ​ប​មិន​ពិតប្រាកដ នៅ​ភូមិ​បារាយណ៍ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ៥-​ជួន ស្រី​ពៅ ហៅ​អា​យ៉ា អា​នី ភេទ​ស្រី អាយុ​២៩​ឆ្នាំ​មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​លេខ​៣ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។​

​ក្នុង​ការចាប់​ឃាត់ខ្លួន ជនសង្ស័យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ទាំង​៥​នាក់ ដកហូត​បាន​វត្ថុតាង​ម៉ូតូ​១​គ្រឿង ទូរស័ព្ទដៃ​៣​គ្រឿង លុយ​ខ្មែរ​ចំនួន​១២៥.០០០​រៀល លុយ​ថៃ​ចំនួន​៧៦០​បាត ខ្សែដៃ​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​១​ខ្សែ ខ្សែក ធ្វើ​ពី​លោក​ហ​ធាតុ​ពណ៌​លឿង​១​ខ្សែ​(​កាឡៃ​) ក្រវិល​ធ្វើ​ពី​លោហធាតុ​១​គូ អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​១​សន្លឹក ប័ណ្ណ​ស៊ី​ជម្ពូ​ថៃ​១​សន្លឹក កាត​ធនាគារ​១​សន្លឹក លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​១​ក្បាល សៀវភៅ​ពានា​ថៃ​១​ក្បាល​។​

​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បន្តថា ៖​យោង​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល ពី​លោក​ព្រះរាជ​អាជ្ញាធរ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន ទៅ​សាលាដំបូង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ ៖ បន្ទាយ

spot_img
×