Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជំរុញ​បង្កើត​សហគមន៍​កសិកម្ម ការដាំដុះ ការចិញ្ចឹម​និង​ទីផ្សារ​គាំទ្រ​ផលិតផល គឺ​ចង់​ឲ្យ​ប្រជាកសិករ​មាន​ប្រាក់ចំណូល

spot_img

​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ថា នៅ​ដំបូងៗ​នេះ បាននិងកំពុង​ជំរុញ​បង្កើត​សហគមន៍​កសិកម្ម ទាក់ទាញ​កសិករ​ឲ្យ​ចូលរួម ពង្រីកពង្រឹង​សមាជិក ការដាំដុះ ការចិញ្ចឹម ។ បន្ទាប់មក​ទើប​ខិតខំ​រក​និង​ធានា​ទីផ្សារ​គាំទ្រ​ផលិតផល​កសិកម្ម នៅ​គ្រប់​ភូមិ ឃុំ សង្កាត់ ស្រុក​ក្រុង​នៃ​ទូទាំង​ខេត្តបន្ទាយមានជ័យ ក្នុងអំឡុង​សម័យ​អន្តរកាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ ។​

​សមាសភាព​កសិករ​ទាំង​នោះ បើ​យោង​មន្ត្រី​បាន​ថ្លែងថា រួមមាន ទី​១ កសិករ​នៅតាម​សហគមន៍​ស្រាប ។ ទី​២ ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងទៀត​។ ទី​៣ កម្មករ​កម្មការិនី ពី​បណ្តា​រោងចក្រ​ក្នុងប្រទេស ដែល​ត្រូវ​ព្យួរការងារ ត្រូវ​បាត់បង់​ការងារ​ពេល​រោងចក្រ​ត្រូវ​បិទ នាពេលខាងមុខ ។​

​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​លើ​ខ្លឹមសារ​នោះ ហើយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ង​ទី​២ ខែឧសភា ឆ្នាំ​២០២០ ក្រោយ​បាន​ចូលរួម​ជាមួយ​មន្ត្រី បាន​ចុះ​ពិនិត្យ​ទីតាំង ដែល​កសិករ​បាននិងកំពុង អនុវត្ត​ការងារ​នេះ ហើយ​ស្រេច និង​ទីតាំង​ថ្មីៗ​ដែល​គ្រោង​បង្កើត ព្រមទាំង​ធាតុ​សម្រាប់​ជួយ​ដល់​គម្រោង​ដូចជា​ប្រភពទឹក ពូជ​ជី ទុន កម្ចី អ្នកសម្របសម្រួល ជាដើម ។​

​លោក​ប៊ុ​ក ឡយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​និយាយថា​៖ មន្ទីរ​និង​មន្ត្រី​ពាក់ព័ន្ធ​របស់លោក​កំពុង​អនុវត្ត គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​ពី​ដៃគូ​អភិវឌ្ឍន៍ និង​បង្កើន​ប្រាក់ចំណូល ជូន​ដល់​ប្រជាកសិករ​ក្រីក្រ នៅក្នុង​ខេត្ត​។​
​ឯ​ការបង្កើត​សហគមន៍​ដាំ​ដុះ​បន្លែបង្ការ ចិញ្ចឹមសត្វ គឺ​នៅលើ​ជំនាញ​កសិកម្ម​និង​អាជ្ញាធរ កសិករ​និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត ។​
​ពោលគឺ​គម្រោង​ជំនាញ​លោក បាន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ លើ​ការវាយតម្លៃ​ផលិតផល មានដូចជា ស្រូវ ដំឡូង​មី មាន់​ស្រែ បន្លែ ដោយ​ត​ភ្ជាប់​ជាមួយ​ផលិតកម្ម ជាមួយ​ទីផ្សារ​ទាំងអស់ ។​

​លោក​បាន​បន្តថា ៖ ការដាំដុះ​ដំណាំ និង​ចិញ្ចឹមសត្វ​ក្នុងស្រុក​នោះ ដើម្បី​ផ្គត់ផ្គង់​លើ​ការហូបចុក​ប្រចាំថ្ងៃ របស់​ប្រជាកសិករ ក្នុង​កាលៈទេសៈ​ធម្មតា​និង នៅក្នុង​សម័យ​អន្តរកាល នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ព្រោះ​រាជរដ្ឋាភិបាល​មានការ​ណែនាំ​ថា កម្ពុជា​មិនត្រូវ​រំពឹង លើ​ការនាំ​ចូល​ពី​ក្រៅប្រទេស​ទៀត​ទេ ។​

​លោក​លឿង សុភ​ក្តិ អភិបាលស្រុក​ស្វាយចេក បាន​និយាយថា​៖ ចំពោះមុខ គឺ​ត្រូវបង្កើត​សហគមន៍​កសិកម្ម​ឲ្យ​បាន​សិន ។ បន្ទាប់មក​ត្រូវ​គៀរគរ​កសិករ​ឲ្យ​ចូលរួម​អនុវត្ត ។ នោះ​បើតាម​ការចង់បាន​រប​ស់​ថ្នាក់លើ ហើយ​សភាពការណ៍ បាន​ចាប់បង្ខំ​ឲ្យ​ថ្នាក់ក្រោម​ត្រូវអនុវត្ត ។​

​លោក​ឈឿង ឈី​វ​អៀន ប្រធាន​សាខា​ធនាគារ​ABA ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា ៖​ធនាគារ​មួយ​នេះ មិន​ខ្វះ​ទុន​អី​សម្រាប់​កសិករ​និង​សហគ្រិន​ខ្ចី​នោះទេ សំខាន​គឺ​ត្រូវ​ចេះ​លើក​គម្រោង ការពារ​គម្រោង ហើយ​ឲ្យ​ត្រូវ​គោលការណ៍​កម្ចី ។​

​សម្រាប់​មូលនិធិ​ដែល​ប្រែ​មកជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ ឈ្មោះ​វ៉ា​យ​អិ​ល​ភី (YLP Microfinance ) របស់លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​ក្រុមគ្រួសារ លោក​ក៏​កំពុង​ព្រាង​បែបបទ គម្រោង​សម្រាប់​ដំណើរការ នៃ​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ថ្មី​នេះ ព្រោះ​ស្ថាប័ន​នេះ​ថា នឹង​ឲ្យ​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ជាង ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដទៃទៀត​ផង ។​
​នេះ​សម្រាប់​កសិករ​ខ្ចី​យកទៅ​បង្កើត និង​ពង្រីក​របរ​ដាំ​ដុះ​និង​ចិញ្ចឹម ។​

​ចំណែក​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ៖ ការពង្រីក​ពង្រឹង​បន្ថែម​លើ​គម្រោង​ដាំ​ដុះ​ដំណាំ​បន្លែបង្ការ ឈើ​ហូប​ផ្លែ ស្រូវ ការចិញ្ចឹម​សត្វ​ជាការ​ចាំបាច់ សម្រាប់​ទ្រោល​ការទទួលខុសត្រូវ​ឆ្លើយតប នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ ។​
​ប៉ុន្តែ ជាក់ស្តែង​ការអនុវត្តន៍​នេះ កសិករ​និង​មន្ត្រី​ជំនាញ​បានធ្វើ​ច្រើន​ហើយៗ ។ ហេតុនេះ គួរ​មន្ត្រី​និង​អ្នកពាក់ព័ន្ធ ទទួលស្គាល់​និង​លើកទឹកចិត្ត ហើយ​ដាក់​ក្នុង​របាយការណ៍​និង​ផែនការ​ជាក់លាក់ ធ្វើជា​និរន្តរ៍ មិនមែន​តាម​អារម្មណ៍ នឹកឃើញ​ពេល​មាន​សភាពការណ៍​ជំរុញ​មក​ដូច្នេះ​ទេ ។​

​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ មន្ទីរ​ពាណិជ្ជកម្ម និង​ផ្នែក​ពាក់ព័ន្ធ មាន​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ឬ​ហៅ​កាត់​ថា​(AIMS) ដូចជា​បាន​អភិវឌ្ឍ​ជា​អាង​ស្តុក​ទឹក​សម្រាប់​ដោះស្រាយ បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​ដល់​ប្រជាកសិករ ។​

​មន្ត្រី​បាន​បន្ត គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ធ្វើ​អន្តរ​គម​ន៍​លើ​ខ្សែសង្វាក់​តម្លៃ​ស្រូវ ដោយ​ផ្តួចផ្តើម​ឱ្យមាន​កិច្ចពិភាក្សា ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​នានា និង​អាជ្ញាធរ​មូលដ្ឋាន រហូត​សម្រេចបាន​ការសហការ វិនិយោគ ពី​ក្រុមហ៊ុន​វិនិយោគ​។​

​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​និយាយថា​៖ ការជំរុញ​បង្កើត​សហគមន៍​កសិកម្ម ការដាំដុះ ការចិញ្ចឹម​និង​ទីផ្សារ​គាំទ្រ​ផលិតផល គឺ​ក្នុង​បំណង​ចង់​ឲ្យ​ប្រជាកសិករ​មាន​ប្រាក់ចំណូល ក្នុង​មុខរបរ​ដាំ​ដុះ​បន្លែ ចិញ្ចឹមសត្វ គឺ​ពិនិត្យ គាំពារ​ប្រជាកសិករ​លើ​ដាំ​ដុះ ចិញ្ចឹមសត្វ ការកំណត់​នូវ​បញ្ហា​ប្រឈម ប្រតិបត្តិការ​បច្ចេកទេស និង​ហានិភ័យ​៕ ដោយ ៖ បន្ទាយ​


spot_img
×