ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានដំណើរជីវិតគ្រាន់គាប់ប្រសើរហើយទោះធ្វើអ្វីក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅមកវិញផង។ ចំពោះការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។
ជំនួញ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងនិងមានចិត្តត្រជាក់បន្តិចទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះណាស់។
ស្នេហា ៖ ស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះបីដួងរាសីរបស់លោកអ្នកមិនមានអ្វីជួបជាឧបសគ្គច្រើនក្តីតែចូរកុំគប្បីធ្វើអ្វីបញ្ចេញមុខមាត់ខ្លាំងពេកព្រោះថាកាលណាហក់លោតកាន់តែខ្លាំងការអុកគូទនោះមានកាន់តែច្រើន។ក្រៅពីនេះលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេកដែរព្រោះថាមានតែនាំទុក្ខដាក់ខ្លួនប៉ុណ្ណោះ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបបាតុភាពពីការរកចំណូលបានតិចតែចំណាយទៅវិញច្រើនដែលអាចបណ្តាឱ្យមានគ្រោះមហន្តរាយដល់សេដ្ឋកិច្ចគ្រួសារ។
ស្នេហា ៖ ស្នេហាពិសេសបុរសបើមានការចង់ចងសម្ព័ន្ធឬបង្កើតស្នេហាថ្មីថ្មោងតែងអាចមានផ្លែផ្កាខ្លះៗផ្តល់ជាក្តីសង្ឃឹមឱ្យដឹងផងដែរ៕
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើធ្វើអ្វីលោកអ្នកមិនប្រមាថនោះឃើញថាតែងសម្រេចជោគជ័យកិច្ចការងារផងដែរ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
ស្នេហា ៖ ស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដំណើរកិច្ចការងារឬដំណើរការបញ្ហាប្រាក់កាស់អ្វីមួយថែមទៀត។ ការងារចៅហ្វាយនាយតែអាណិតស្រឡាញ់និងយកចិត្តទុកដាក់ផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីមានភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែបើសម្រុកប្រកបការងារអ្វីក៏ជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើសតែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។
ស្នេហា ៖ ស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិតនិងប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖នៅក្នុងថ្ងៃនេះលោកអ្នកទទួលរងនូវឧបទ្រពចូលយាយី ហើយកើតការមិនសប្បាយចិត្តនោះក៏មានច្រើននៅចំពោះមុខ។
ជំនួញ ៖ លោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយកើតបញ្ហាប្រទាំងប្រទើសនិងមានក្រុមមនុស្សបង្កការសៅហ្មងច្រើនផង។
ស្នេហា ៖ ស្នេហាប្រុសស្រីបើចង់ផ្តើមស្នេហ៍ជាមួយនរណាម្នាក់ងាយទាំងត្រូវរ៉ូវគ្នាហើយក៏ងាយព្រាត់ប្រាស់ទៅវិញដែរ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និង មានភាពរលូនទៅមុខជានិច្ច។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
ស្នេហា ៖ ស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកពីព្រោះថាអាចជួបគូព្រេងពិតផង៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់ សម្រាប់ការចាយវាយអញ្ចឹងដែរ។
ស្នេហា ៖ គូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយបើមានការប្រកបការងារតែងមានការជឿនលឿនទៅមុខនិងឆាប់ហុចផ្លែផ្កាមកវិញ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំដុំទៅរួច។
ស្នេហា ៖ ស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច
រាសីស្រុតចុះ។ ការរស់នៅលោកអ្នកកុំគប្បីសេពគប់គ្រឿងស្រវឹងព្រោះងាយកើតរឿងរាវអាក្រក់ណាស់ហើយស្រួលមិនស្រួលកើតជាជម្លោះវិវាទកាប់ចាក់គ្នាឈានដល់ការប្តឹងផ្តល់អស់ប្រាក់កាសទៀតផង។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីងាយរាំងស្ទះ និង បង្កការរំខានចិត្តច្រើន។
ជំនួញ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ជាទីកក់ក្តៅនិងមានភាពសុខដុមប្រពៃ។
ស្នេហា ៖ ស្នេហាប្រុសស្រីមានដំណើរថយក្រោយហើយងាយមានជម្លោះវិវាទដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌឬរឹងមានះទើបប្រសើរ៕
ឆ្នាំកុរ
រាសីឡើងខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារសំខាន់និងកិច្ចការធំដុំ ពីព្រោះថាតែងឆ្លើយតបប្រយោជន៍មកវិញ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕