Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សាកសព​បុរស ស្ត្រីជន​ជាតិចិន​ពីរ​នាក់​ប្តី ប្រពន្ធ ស្លាប់​ក្នុង​បន្ទប់ទឹក

spot_img

​ស្រុក​ព្រៃនប់ ៖​សមត្ថកិច្ច​ប្រាប់​ជាបឋម​ថា នៅវេលា​ម៉ោង ៧ ព្រឹក​ថ្ងៃ​២​ឧសភា​២០២០​នេះ គេ​បាន​ប្រទះឃើញ​សាកសព​បុរស ស្ត្រីជន​ជាតិចិន​ពីរ​នាក់​ប្តី ប្រពន្ធ ស្លាប់​ក្នុង​បន្ទប់ទឹក នៅ​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​វាល​ធំ​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

​ស្ថានភាព​សាកសព​ស្លាប់​ដោយមាន​ស្នាមរបួស​ទាំងពីរ​នាក់ ក្នុងនោះ​សាកសព​ប្រពន្ធ​នៅ​អង្គុយ​លើ​កៅអី ចំណែក​សាកសព​ប្តី​ស្លាប់​ក្នុងស្ថានភាព​លុតជង្គង់​ផ្ងារ ក្រោយ ក្នុង​បន្ទប់ទឹក​។

​សមត្ថកិច្ច​ស្គាល់​សាវតារ​សាកសព​បុរស​ជា​ប្តី ឈ្មោះ PENG ZHIMING កើត​ឆ្នាំ ១៩៧៦ មុខរបរ​បើកហាង​លក់​អាហារ នៅផ្ទះ​កើតហេតុ ( យីហោ​ហ៊ូ វៃ )​ចំណែក​ប្រពន្ធ​មិនទាន់​ស្គាល់ឈ្មោះ​។​

ករណី​ខាងលើនេះ​ភ្លាមៗ​សមត្ថកិច្ច នៅ​មិនទាន់​ធ្វើការ​សន្និដ្ឋានថា​ជា​ករណី​ឃាតកម្ម​ឬ​កើតឡើង​ក្នុង​ហេតុការណ៍​បែបណា​នៅឡើយ រង់ចាំ​កម្លាំង​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​បញ្ជាក់​។
បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ចំរុះ​មាន​កងរាជអាវុធហត្ថ នគ​បាល​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​បន្តការងារ​តាម​នីតិវិធី​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×