Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើង​ខ្លាំងពូកែ​ខាង​ក្លែង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ញើ​អីវ៉ាន់​ពី​ក្រៅប្រទេស ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ និង​ជនជាតិខ្មែរ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​

spot_img

​ភ្នំពេញ​៖ នគរបាល​ចាប់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ និង​ជនជាតិខ្មែរ​ម្នាក់​ពីបទ​ឆបោក​ប្រាក់ (​ផ្ញើ​អីវ៉ាន់​ពី​ប្រទេសក្រៅ​) ដែល​ពួកគេ​ជើង​ខ្លាំងពូកែ​ខាង​ក្លែង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ញើ​អីវ៉ាន់​ពី​ក្រៅប្រទេស ។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កាលពី​ថ្ងៃទី​២​ឧសភា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០២០ ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា​ពៅ ប្រធាន​នាយកដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ឈ្មោះ និ​ន ស្រី​ពៅ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ Longe Olaouwa Akindele ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា នៅ​ចំណុច​ផ្ទះជួល​លេខ ៦៥E ផ្លូវ​លេខ​១៨ ក្រុម​៦ ភូមិ​ដំណាក់​ធំ​៣ សង្កាត់ ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ឆបោក​ប្រាក់ (​ផ្ញើ​អីវ៉ាន់​ពី​ប្រទេសក្រៅ​) តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ ១២១ និង​លេខ ១២២ អ​.​យ​.​ក របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០​។

​បន្ទាប់មក ដោយបាន​ការអនុញ្ញាត​ពី​លោក សេង​ហៀ​ង ព្រះរាជអាជ្ញារង និង​ដោយមាន​ការចូលរួម​ពី​លោក ផាន់ លី​វ៉ា ក្រឡាបញ្ជី កម្លាំងចម្រុះ​បានធ្វើ​ការឆែកឆេរ ផ្ទះ​ជនសង្ស័យ​និង​ដកហូតយក​សម្ភារ​មួយចំនួន និង​ធ្វើ​ការបិទ​ទ្វារផ្ទះ​ជា​បណ្ដោះអាសន្ន​។​

​ជនសង្ស័យ​បាន​សារភាព​ពី​ការ​ឆបោក​តាម​បណ្តាញ​សង្គម​(​ក្លែង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ញើ​អីវ៉ាន់​ពី​ក្រៅប្រទេស​) បាន​ប្រហែល​ជិត​២​ឆ្នាំ និង​បានឱ្យ​ជនរងគ្រោះ​ផ្ញើ​ប្រាក់​ឱ្យ​ខ្លួន​បានសម្រេច​ប្រហែល​ជិត​២០​នាក់ សរុប​ប្រាក់​ប្រហែល ៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ចំពោះ​ជនសង្ស័យ​ដែលជា​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ទៀត ដែល​ឱ្យ​រូបនាង​ទៅ​ដក​ប្រាក់​ជំនួស​កន្លងមក​សមត្ថ​កិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្តទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​នេះ ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ​៕

ដោយ​៖​កូ​ឡាប​

spot_img
×