Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​អនុក្រឹត្យ​ថ្មី រយៈពេល​២​ថ្ងៃនេះ នគរបាល បាន​ឃាត់​យានយន្ត​ជាង​៥៧០០​គ្រឿង​

spot_img

​ភ្នំពេញ ៖ រយៈពេល​២​ថ្ងៃ ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​កម្ពុជា គឺ​ថ្ងៃទី​០១-០២ ខែឧសភា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍ បាន​ឃាត់​យានយន្ត​ជាង​៥៧០០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៤៥០០​គ្រឿង និង​រថយន្ត​ជាង​១២០០​គ្រឿង​។

​បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា​: ក្នុងនាម​អ្នកនាំពាក្យ លោក ឆាយ គឹម​ខឿន បាន​វាយតម្លៃថា រយៈពេល​២​ថ្ងៃនេះ ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​។

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ជនរួមជាតិ ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ រយៈពេល ២​ថ្ងៃនេះ​។​

​បើតាម​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​៖ «​ការបង្ខំ​ផាកពិន័យ​គាត់ តាម​អនុក្រឹត្យ​លេខ​៣៩​នេះ គឺ​ដើម្បី​បង្ខំ​គាត់ ធ្វើឱ្យ​គាត់​រាងចាល ដើម្បីឱ្យ​គាត់​ងាក​មក​គោរព​ច្បាប់​វិញ​»​។​

ឯកឧត្តម​បន្តថា ក្នុងពេលដែល​សមត្ថកិច្ច​បានធ្វើការ​ផាកពិន័យ គឺ​ប្រជាពលរដ្ឋ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ បានទទួល​យក​នូវ​កំហុសឆ្គង​នេះ​ទាំងអស់គ្នា​។​

​ឯកឧត្តម​គូសបញ្ជាក់​ទៀតថា​៖ «​កងកម្លាំង​នគរបាលជាតិ នៅតែ​ប្តេជ្ញាចិត្ត​បន្ត​អនុវត្ត ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មិន​គិត​ថ្ងៃ​សៅរ៍ អាទិត្យ ដើម្បី​ចាប់បង្ខំ​ឱ្យ​អ្នក​ដែល​មិ ន​គ្រោ​ព​ច្បាប់ ងាក​មក​គោរព​ច្បាប់​ទាំងអសគ្នា ហើយ​យើង​សង្ឃឹមថា អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន​ដែលមាន​ទម្លាប់​មិន​គោរព​ច្បាប់ ងាក​មក​ភ្ញាក់រលឹក​មក​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់គ្នា​»​។ ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺ​កាត់បន្ថយ​គ្រោះថ្នាក់ កាត់បន្ថយ​នូវ​ការធ្វើឱ្យ​ខូចខាត​មធ្យោបាយ កាត់បន្ថយ​ការខាតបង់​ថវិកា​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​របួសស្នាម ជាពិសេស​គឺ​សកម្មភាព​ចូលរួម​របស់​ប្រជាពលរដ្ឋ​ជាមួយ​សមត្ថកិច្ច ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ​របស់​សង្គម ដើម្បី​ភាពថ្លៃថ្នូរ និង​ស៊ីវីល័យ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ខិតខំ​អប់រំ​ណែនាំ​ដល់​នគរបាល​ចរាចរ​ណ៍ ឱ្យ​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឹងម៉ាត់ ត្រឹមត្រូវ ស្មើភាព តម្លាភាព មិនមាន​ការរើសអើង ប្រកបដោយ​កាយវិការ​ទន់ភ្លន់ សុភាពរាបសារ តែ​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់​បំផុត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×