Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤.៣៩០ ប័ណ្ណបើកបរ ត្រូវបាន​ប្តូរ ពន្យារ និង​ប្រឡង នៅ​មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ ផ្សារ​ទំនើប​អ៊ី​អន​១ និង​២ ក្នុង​ខែមេសា ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ គិត​ចាប់​ពីថ្ងៃ​១ ដល់ ៣០ ខែមេសា ឆ្នាំ​២០២០ មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ និង​២ បាន​ប្តូរ ពន្យារ និង​ប្រឡង សរុប​ចំនួន ៤.៣៩០ បណ្ណ ហើយ​មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត បានផ្តល់​ប័ណ្ណ​១១៨.៦៣៤ ប័ណ្ណបើកបរ ចាប់ពី​ថ្ងៃ​ដំណើរការ​មណ្ឌល រហូតដល់​ចុងខែ​មេសា ឆ្នាំ​២០២០​។​

​ជាមួយគ្នានេះ​ផងដែរ ចាប់តាំងពី​ការដាក់​ដំណើរការ​ជា​ផ្លូវការ រហូតដល់​ខែ មេសា ឆ្នាំ​២០២០ មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ ផ្សារ​ទំនើប​អ៊ី​អន​១ និង​២ បាន​ប្តូរ ពន្យារ និង​ប្រឡង សរុប​ចំនួន ១១៨.៦៣៤ ប័ណ្ណ​។

​សូមបញ្ជាក់​ផងដែរ​ថា មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ បាន​បើកសម្ពោធ​ផ្លូវការ​នា​ថ្ងៃ​១៥ ខែមិថុនា ឆ្នាំ​២០១៦ និង មណ្ឌល​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ បាន​បើកសម្ពោធ​ផ្លូវការ​នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​។ មណ្ឌល​ទាំងពីរ​នះ ដើរតួនាទី​យ៉ាងសំខាន់​ក្នង​ការ​បង្ខិត​សេវា​ជិត​ប្រជាពលរដ្ឋ ជាមួយ​តម្លាភាព ចំណេញ​ពេលវេលា និង​លុបបំបាត់​ចំណាយ​ក្រៅផ្លូវការ​។

​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មានបំណង ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ ត្រូវមាន​ឯកសារ​ដូចជា​៖
*១. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​
*២. លិខិតបញ្ជាក់​កាយសម្បទា​(​អាចធ្វើ​នៅ​ទីតាំង​ផ្ទាល់​)
*៣. រូបថត ៤x៦ ផ្ទៃ​ពណ៌​ស ៣​សន្លឹក​(​ថត​នៅ​ទីតាំង​ផ្ទាល់​)
*៤. ពាក្យបណ្តឹង​បាត់​ប័ណ្ណបើកបរ​បញ្ជាក់​ពី​ប៉ុស្តិ៍​រដ្ឋបាល (​ក្នុងករណី​បាត់​ប័ណ្ណបើកបរ​)​។​

​ប្រឡង​យក​ប័ណ្ណបើកបរ​៖ ត្រូវមាន​ឯកសារ​ដូច​រៀបរាប់​ខាងលើ​(*១ *២ *៣) និង​លិខិតបញ្ជាក់​ការសិក្សា​ពីសា​លា​ង្រៀ​ន​បើកបរ​សម្រាប់​ប័ណ្ណ​ប្រភេទ គ ឃ និង ង ៕ ដោយ​៖​កូ​ឡាប​

spot_img
×