Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ផាកពិន័យ ចំពោះ​ពលរដ្ឋ​ប្រើប្រាស់ ប័ណ្ណ​សម្គាល់​យានយន្ត ( កាត​គ្រី ) ថតចម្លង តែ​ត្រូវមាន​ការបញ្ជាក់​អាជ្ញាធរ និង​ដាក់​ជាប់​ខ្លួន​ផង

spot_img

​ភ្នំពេញ​៖ បញ្ហា​ប្រឈម​ចំពោះ​ការប្រើប្រាស់ ប័ណ្ណ​សម្គាល់​យានយន្ត ( កាត​គ្រី ) ថតចម្លង គ្មាន​ការបញ្ជាក់​ពី អាជ្ញាធរ រង​ការផាកពិន័យ​នោះ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បាន​ណែនាំ​មិន​ឲ្យ​នគរបាល​ចរាចរណ៍​ទូទាំង​រាជធានី​-​ខេត្ត ធ្វើការ​ផាកពិន័យ​ចំពោះ ប្រជាពលរដ្ឋ ទេ​ចំពោះ​ករណីនេះ ។ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​បញ្ជាក់ថា ករណី​យានយន្ត​ទិញ​បង់​រំ​លោះ អាច​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានយន្ត​ថតចម្លង​បាន ដែល​បញ្ជាក់​ដោយ​ក្រុមហ៊ុន​។​

​ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បានចេញ​ផ្សាយ​ព័ត៌មាន​ថា សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញ រថយន្ត ម៉ូតូ និង ម៉ូតូ​កង់​៣ ( PassApp ) បង់​រំលស់ ។​

​ឯកឧត្តម បន្តថា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះ​ការប្រើប្រាស់ ប័ណ្ណ​សម្គាល់​យានយន្ត ( កាត​គ្រី ) ថតចម្លង គ្មាន​ការបញ្ជាក់​ពី អាជ្ញាធរ រង​ការផាកពិន័យ​នោះ នៅ​ព្រឹក​ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២០ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ណែនាំ​មិន​ឲ្យ​នគរបាល​ចរាចរណ៍​ទូទាំង​រាជធានី​-​ខេត្ត ធ្វើការ​ផាកពិន័យ​ចំពោះ ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់ ប័ណ្ណ​សម្គាល់​យានយន្ត ( កាត​គ្រី ) ថតចម្លង ទេ ។ ប៉ុន្តែ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញ រថយន្ត ម៉ូតូ និង ម៉ូតូ​កង់​៣ បង់​រំលស់ ត្រូវ​ភ្ជាប់ កិច្ចសន្យា​ទិញ​លក់ ដាក់​ជាប់​មកជា​មួយ​ដើម្បី​ទុក​បង្ហាញ​សមត្ថកិច្ច​នៅពេលដែល សមត្ថកិច្ច​ត្រួតពិនិត្យ ។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ចំពោះ​យានយន្ត​ទិញ​បង់​រំ​លោះ​ក្នុង ជំហាន​ដំបូង​នេះ​ស្នើ​អនុញ្ញាត​ឲ្យ​ប្រើ ប្រាស់​ប័ណ្ណ​សម្គាល់​យានយន្ត​ថត ចម្លង​ដែល​បញ្ជា​ក់ដោយ​ក្រុមហ៊ុន សិន​។ នាពេលខាងមុខ នឹង​តម្រូវ​ឲ្យ​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានយន្ត​ថតចម្លង​ដែលមាន​ប្រថាប់ត្រា​អាជ្ញាធរ មូលដ្ឋាន ។ ការអនុវត្ត​តាម​ការ​តម្រូវ​នេះ រង់ចាំ​ការណែនាំ​ជាថ្មី ។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ជម្រាបជូន​លោក​ស្នងការរង និង​លោកនាយ​ការិយាល័យ ទាំង​២៥​រាជធានី​.​ខេត្ត សូម​អនុវត្តតាម​ការណែនាំ​ដូចខាងក្រោម​៖

១. ករណី​យានយន្ត​មាន​បំពាក់​ផ្លាកលេខ សូមកុំ​ឃាត់​ត្រួតពិនិត្យ​រក​ករណី​ល្មើស​ផ្សេងៗ ដោយ​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ជាធម្មតា ។​
២. ករណី​ឆៀក​ផុត​សុពលភាព សូមកុំ​ឃាត់​ពិន័យ ដោយ​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ជាធម្មតា ដើម្បី​ទុកពេល​ទៅធ្វើ​ឆៀក ។​
៣. ករណី​មានប្រតិកម្ម​កើត​នៅ​រាជធានី​.​ខេត្ត​ណា សូម​រាជធានី​.​ខេត្ត​នោះ ប្រតិកម្ម​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេល ។​

​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញ រថយន្ត ម៉ូតូ និង ម៉ូតូ​កង់​៣ បង់​រំលស់ ត្រូវយក ឯកសារ​កិច្ចសន្យា​ទិញ​លក់ នៅ​កន្លែង​បង់​រំលស់ និង ប័ណ្ណ​សំគាល់​យានយន្ត ( កាត​គ្រី ) ថតចម្លង ដាក់​ជាប់​ខ្លួន​ផង ៕ ដោយ​៖​កូ​ឡាប​

spot_img
×