Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ទាំង​ព្រឹក​! ជន​ត្រូវ​ចោទ​២​នាក់​លោត​ចុះ​ពីលើ​ឡាន​ប៉ូលិស​ទាំង​ដៃ​ជាប់​ខ្នោះ ពេល​ដឹក​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​ស ហើយ​រត់​ចូល​មាត់​ប្រឡាយ ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ចាប់​មកវិញ​បាន​ម្នាក់​

spot_img

​រាជធានី​ភ្នំពេញ ៖ សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​២​នាក់ បាន​លោត​ចុះ​ពីលើ​ឡាន​ប៉ូលិស​ខណ្ឌ​៧​មករា ទាំង​ដៃ​ជាប់​ខ្នោះ ខណៈពេល​ដឹក​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​ស ហើយ​រត់​ចូលទៅ​មាត់​ប្រឡាយ ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ព្រំប្រទល់​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ដែល​កំពុង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ឆ្លងកាត់​នោះ​ចោមរោម​យ៉ាងច្រើន ។​

​ខណៈពេល​នេះ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​៧​មករា សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ស្ទឹងមានជ័យ​ទី​២ និង​កម្លាំង​អធិការដ្ឋាន​ខណ្ឌមានជ័យ បាន​ឡោមព័ទ្ធ​រុករក​ទាំង​ព្រឹក​ព្រលឹម ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០​នេះ​។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​រុករក​ឃើញ​ជន​ត្រូវ​ចោទ​ម្នាក់​វិញ​ហើយ ទាំង​ដៃ​ជាប់​ខ្នោះ រួច​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​វិញ ដើម្បី​រងចាំ​ធ្វើ​ការបន្ត​។​

​ជន​ដែល​កំពុង​រត់គេចខ្លួន​មានឈ្មោះ ផាន វីត អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នក​អនាម័យ ទីកន្លែង​កំណើត​ស្រុក​មេសាង ខេត្តព្រៃវែង អ​សយ​ដ្ឋា​ន​ស្នាក់នៅ​មិន​ពិតប្រាកដ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ ដោយ​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត (​កាំបិត​បុ័ងតោ​) និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​៕​ដោយ​៖CEN​

spot_img
×