Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន​បាន​អះអាងថា ឯកឧត្តម សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង គួរ​ទទួលខុសត្រូវ លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បង្កឱ្យមាន​ការប៉ះពាល់​ដល់​សង្គម និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល

spot_img

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​បាន​អះអាងថា ឯកឧត្តម សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង គួរ​ទទួលខុសត្រូវ​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នៅលើ​ទំព័រ​ទំនាក់ទំនង​សង្គម​របស់ខ្លួន ដែល​បង្កឱ្យមាន​ការប៉ះពាល់​ដល់​សង្គម និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​ការដុត​កំហឹង​ប្រជាពលរដ្ឋ និង​ចលនា​ឱ្យ​មានការ​ស្អប់​កម្លាំង​សមត្ថកិច្ច​។

​ក្រសួងបរិស្ថាន ពិតជា​មានការ​សោកស្តាយ​ចំពោះ​ទង្វើ​គ្មាន​ការទទួលខុសត្រូវ និង​ភាពមិន​យល់ដឹង​អំពី​របៀបរបប និង​នីតិវិធី​នៃ​ការបំពេញ​ការងារ នៅក្នុង​ក្របខណ្ឌ​នៃ​ការងាររដ្ឋបាល​សាធារណៈ​របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ដឹកនាំ​ដោយ ឯកឧត្តម សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ អំឡុងពេល​ចុះ​បំពេញបេសកកម្ម​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​) ភូមិសាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០​។

​បើតាម​សេចក្តីប្រកាស​ព័​ត៌​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៣​ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា មាន​ចរិត​ក្រអឺតក្រទម និង​ការប្រើប្រាស់​ពាក្យសម្តី​ប្រមាថ មួលបង្កាច់ ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ភស្តុតាង​ច្បាស់លាស់ របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក មកលើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​មាន​សមត្ថកិច្ច គឺ​មិន​សាក​សមជា​អ្នកមាន​សមត្ថកិច្ច និង​ជា​ដៃគូ​រាជរដ្ឋាភិបាល ចុះ​បំពេញបេសកកម្ម​នោះទេ​។

​ចំពោះមុខ​នៃ​ការប្រមាថ និង​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​របស់ ឯកឧត្តម សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ក្រសួងបរិស្ថាន សូម​ជម្រាបជូន​សាធារណ​ជនជាតិ​និង​អន្តរជាតិ បាន​ជ្រាបថា​៖

១-​ក្រសួងបរិស្ថាន​បើកចំហរ និង​តែងតែ​ផ្តល់​កិច្ចសហការ​ដល់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ជានិច្ច ប៉ុន្តែ​ស្នើសុំ​ឱ្យ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ស្វែងយល់​អំពី​បែបបទ​ការងាររដ្ឋបាល​សាធារណៈ និង​នីតិវិធី​ច្បាប់​ក្នុង​ការចុះ​បំពេញការងារ ដោយ​គួរ​ជូនដំណឹង និង​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួងបរិស្ថាន ដែលជា​ស្ថាប័ន​ជំនាញ​មាន​សមត្ថកិច្ច គ្រប់គ្រង​លើ​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​)​។ ការដែល​ប្រធាន​គណបក្សនយោបាយ​មួយ ចុះ​បំពេញការងារ ដោយ​មិនដឹង​ទិស​តំបន់​បែបនេះ មិនបាន​នាំមក​នូវ​ផលប្រយោជន៍ ដល់​សង្គមជាតិ​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ គឺ​បង្កើត​នូវ​ភាពអនាធិបតេយ្យ និង​ជាការ​លើកទឹកចិត្ត​ដល់​ជនល្មើស​រុករាន​ទន្ទ្រាន កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ទៅវិញ​ទេ​។​

២-​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ឯកឧត្តម សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត នៅលើ​ទំព័រ​ទំនាក់ទំនង​សង្គម​របស់ខ្លួន ដោយបាន​ប្រមាថ មួលបង្កាច់ ចោទប្រកាន់​អាជ្ញាធរ​ថា «​បាន​
​ប្រើប្រាស់​អំពើហិង្សា បង្ខាំង​ពលរដ្ឋ​ពី​ចន្លោះ ៣០ ទៅ​៥០​នាក់ ជាពិសេស​ករណីនេះ​ធ្លាប់ មាន​ពលរដ្ឋ​ស្លាប់​ដោយ​ការ​បង្ខាំង​នេះ​ទៀតផង​»​។ ក្នុងនាម​ប្រធាន​គណបក្សនយោបាយ​មួយ ឯកឧត្តម គួរ​ប្រុងប្រយ័ត្ន និង​ពិចារណា​ឱ្យបាន​ល្អិតល្អន់ ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​ត្រូវ​ជៀសវាង ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​របៀបនេះ ដែល​អាច​បង្ក​ផលវិបាក​ដល់​សង្គម​។ ក្រសួងបរិស្ថាន សូមបញ្ជាក់ថា គ្មាន​ការប្រើប្រាស់​ហិង្សា និង​បង្ខាំង​ពលរដ្ឋ​ដូច​ការលើកឡើង​នោះឡើយ​។​

៣- ពលរដ្ឋ​ដែល​មក​តវ៉ា ហើយ​ដែល​ឯកឧត្តម​ចាត់ទុកជា​ជនរងគ្រោះ​នោះ គឺ​តាមពិត​ពួកគាត់​ជា​ក្រុម​ជន​ទន្ទ្រាន កាន់កាប់​ដីធ្លី​ខុសច្បាប់ ដែល​ដី​នៅ​តំបន់​នោះ ត្រូវបាន​ចុះបញ្ជី​ដី​រដ្ឋ​រួចហើយ​។ កាល​ឆ្នាំ​២០១៦ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បង្កើត​ក្រុមការងារ​ចម្រុះ ចុះ​វាស់វែង និង​កំណត់​អត្តសញ្ញាណ​ក្បាលដី​របស់​ប្រជាពលរដ្ឋ ដែល​បាន​នឹង​កំពុង​រស់នៅ និង​អាស្រ័យ​ផល​លើដី ដែលមាន​ផលប៉ះពាល់​ក្នុង​តំបន់​វិនិយោគ​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន អេ​វើ​ហ្គ្រី​ន និង​ក្រុមហ៊ុន យិះ ចៀ​។ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​លេខ ២១៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ស្ដីពី​ការកំណត់​ជា​តំបន់​សហគមន៍ នៃ​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម លើ​ផ្ទៃដី​ទំហំ ៦៦៧,៩៦ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រួចរាល់​ហើយ​។ ដោយឡែក ការ​ចូលមក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​) ពី​សំណាក់​ក្រុម​អនាធិបតេយ្យ គឺ​បាន​ចូលមក​នៅ​ខែតុលា ឆ្នាំ​២០១៨ ដោយ​ក្រុម​ទាំងនោះ បាន​បែង​ចែកជា​តំបន់​សម្រាប់​ពួកគេ​ទន្ទ្រាន​មានដូចជា​៖ ចំណុច​ខាងលិច​ក្បាល​ព្រែ​កកោះ​ខ្យង និង​ចំណុច​តា​បិ​ន ហើយ​ទីតាំង​ដែល​ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ ចូល​ទន្ទ្រាន​កាន់កាប់​នោះ ពុំ​ស្ថិតក្នុង​អនុក្រឹត្យ​លេខ ២១៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ស្ដីពី​ការកំណត់​ជា​តំបន់​សហគមន៍ នៃ​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​)​ទេ​។​

៤-​ដោយ​ពិនិត្យឃើញ​មាន​ចលនា​ចូល​ទន្ទ្រាន កាន់កាប់​ដីព្រៃ​របស់​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​) កាន់តែ​ច្រើនឡើងៗ ការិយាល័យ​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​) ក៏ដូចជា មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បានធ្វើ​សំណើ​តាមរយៈ​លិខិត​លេខ ១៥៤/១៩ ឧ​ពន​.​ខ​សន​.​ប​ស្ថ ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ស្ដីពី​សំណើសុំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ដើម្បី​ចុះ​ទប់ស្កាត់ និង​រុះរើ​ខ្ទម​អនាធិបតេយ្យ នៅ​ចំណុច​ខាងលិច​ក្បាល​ព្រែ​កកោះ​ខ្យង និង​ចំណុច​តា​បិ​ន ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅក្នុង​តំបន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អេ​វើ​ហ្គ្រី​ន នៃ​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​។ នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០ ដោយ​ពិនិត្យឃើញ​មាន​ប្រជាពលរដ្ឋ បានមក​ប្រមូល​ផ្ដុំគ្នា​ប្រមាណ​ជា ២០-៣០​នាក់ នៅ​ចំណុច​វាល​ចន្ទី ក្នុង​តំបន់​វិនិយោគ​អភិវឌ្ឍន៍​ក្រុមហ៊ុន យិះ ចៀ (​ក្បែរ​ព្រំប្រទល់​តំបន់​វិនិយោគ​អភិវឌ្ឍន៍​ក្រុមហ៊ុន អេ​វើ​ហ្គ្រី​ន​) មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ព្រៃនប់ ដឹកនាំ​ដោយ​លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​សាលាស្រុក បាន​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ពួកគាត់ កុំឱ្យ​មានការ​ប្រមូលផ្តុំ​គ្នា​។ ក្នុងពេលនោះ​ក្រុមការងារ ក៏បាន​ពិនិត្យឃើញថា មាន​ប្រជាពលរដ្ឋ ៣ នាក់ មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដីធ្លី នៅលើ​ទីតាំង​ដែល​ក្រុមការងារ ធ្លាប់បាន​ចុះបង្ក្រាប​ទប់ស្កាត់​កន្លង​មក ហើយ​បានធ្វើ​ការអញ្ជើញ​ពលរដ្ឋ​ទាំង ៣​នាក់ (​ប្រុស ១​នាក់ និង​ស្រី ២​នាក់​) មក​សាកសួរ​តាម​នីតិវិធី​។​

៥-​សកម្មភាព​ដែល​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ដឹកនាំ​ដោយ ឯកឧត្តម សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង បានធ្វើ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​) បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រតិភូ​គណបក្ស​នេះ គ្មាន​បំណង​ពិតប្រាកដ ក្នុងការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​មាន​សមត្ថកិច្ច​នោះទេ ប៉ុន្តែ​ប្រតិភូ​គណបក្ស​នេះ មានបំណង​អុជអាល ប្រឆាំងនឹង​មន្ត្រី​អនុវត្ត​ច្បាប់ និង​ព្យាយាម​ការពារ​ជនល្មើស ដោយ​យក​ប្រជាពលរដ្ឋ​ជា​ខែល​។ ឯកឧត្តម សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង គួរ​ទទួលខុសត្រូវ​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នៅលើ​ទំព័រ​ទំនាក់ទំនង​សង្គម​របស់ខ្លួន ដែល​បង្កឱ្យមាន​ការប៉ះពាល់​ដល់​សង្គម និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​ការដុត​កំហឹង​ប្រជាពលរដ្ឋ និង​ចលនា​ឱ្យ​មានការ​ស្អប់​កម្លាំង​សមត្ថកិច្ច​។
​ក្រសួងបរិស្ថាន​សង្ឃឹម​ថា ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​និង​ជាពិសេស ឯកឧត្តម សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង នឹងមាន​ភាពចាស់ទុំ និង​មានការ​យល់ដឹង​អំពី​បែបបទ​និង​នីតិវិធី​ច្បាប់​ក្នុងការ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​។

​សូមបញ្ជាក់ថា លោក​វីល្លាម បាន​សរសេរ​សារ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា កាលពី ថ្ងៃទី​២ ខែឧសភា ឆ្នាំ ២០២០ ក្បួន​ដំណើរ​ស្របច្បាប់ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ត្រូវគេ​បង្ខាំង​រារាំង​ដំណើរ​ដោយ ក្រុម​សន្តិសុខ​ឯកជន និង​មន្ត្រី​បរិស្ថាន ដឹកនាំ​ដោយ​ឈ្មោះ មួ ឆាយ និង​មន្ត្រីរដ្ឋបាល​ស្រុក ខណៈដែល​យើងខ្ញុំ​ធ្វើដំណើរ​ចុះទៅពិនិត្យ​រក​ការពិត ក្រោយ​ខ្ញុំ​ទទួលដំណឹង​ថា អាជ្ញាធរ​ប្រើប្រាស់​ហឹ​ង្សា បង្ខាំង​ពលរដ្ឋ ពី​ចន្លោះ​៣០ ទៅ​៥០​នាក់ ជាពិសេស​ករណីនេះ ធ្លាប់មាន​ពលរដ្ឋ​ស្លាប់ ដោយ​ការ​បង្ខាំង​នេះ​ទៀតផង ដែល​ករណីនេះ​កើតឡើង​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​លោក​វីល្លាម បាន​បន្តថា មន្ត្រី​បរិស្ថាន និង​ពួក​សន្តិសុខ​ឯកជន នេះ បាន​ឃាំង​ដំណើរ​ពួកយើងខ្ញុំ ដោយ​ឲ្យ​យើងខ្ញុំ​ចាំ​គោលការណ៍​ជា​បន្តបន្ទាប់ ទោះ​មាន​លិខិត​បេសកកម្ម ពី​ស្ថាប័ន​មក​ក៏ដោយ ខណៈដែល​ផ្លូវ​នេះ ជា​ផ្លូវ​តែមួយគត់​សម្រាប់​ទៅ​ទីតាំង​កើតហេតុ ដោយ​សល់​ត្រឹម​១​គីឡូ​មែត្រ​ទៀត​ប៉ុណ្ណោះ គឺ​ដល់ទី​តាំង​កើតហេតុ​ហើយ ។​

​លោក​វីល្លាម​ថា នេះ​ជា​ទង្វើ​បំពាន​ដោយ​ចេតនា របស់​មន្ត្រី​ពាក់ព័ន្ធ ក្នុងការ​ព្យាយាម​បិទបាំង​ការពិត និង​បង្កើត​ចលនា​អបគមន៍​នៅទីនេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×