Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ស្នងការ និង​ក្រុមការងារ បាន​ចែកជូន​មួកសុវត្ថិភាព​ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដែល​បើកបរ ដោយ​មិន​ពាក់មួក​សុវត្ថិភាព

spot_img

​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការចាប់ផ្តើម​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​តូច បានធ្វើការ​វាយប្រហារ​មកលើ​សមត្ថកិច្ច​ថា​មិនបាន​ធ្វើការ​ផ្សព្វផ្សាយ ណែនាំ​អប់រំ ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់​នេះ ជាពិសេស​មាន​ហ្វេ​ស​ប៊ុ​កមួយ​បាន​ចុះផ្សាយ​ថា ស្រុក​ខ្មែរ​ចាប់​ពិន័យ​ប្រជាពលរដ្ឋ ឯ​ស្រុកថៃ​ផ្តល់​មួក​ដោយ​មិន​ធ្វើ​ការពិន័យ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០ បានចេញ​សេចក្តី​បកស្រាយ​បំភ្លឺថា ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការចាប់ផ្តើម​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​តូច​បានធ្វើ​ការវាយប្រហា​រ​មកលើ​សមត្ថកិច្ច​ថា​មិនបាន​ធ្វើការ​ផ្សព្វផ្សាយ ណែនាំ​អប់រំ ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់​នេះ ជាពិសេស​មាន​ហ្វេ​ស​ប៊ុ​កមួយ​បាន​ចុះផ្សាយ​ថា ស្រុក​ខ្មែរ​ចាប់​ពិន័យ​ប្រជាពលរដ្ឋ ឯ​ស្រុកថៃ​ផ្តល់​មួក​ដោយ​មិន​ធ្វើ​ការពិន័យ តាមពិត​ការណែនាំ អប់រំ ទាក់ទង​ករណី​ច្បាប់​ចរាចរណ៍​នេះ​ត្រូវបានធ្វើ​ឡើងជា​យូរ​មកហើយ ។

​ជាក់ស្តែង​កិច្ចការ​ទាំងអស់នេះ​ត្រូវបាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ធ្វើការ​អនុវត្តតាម​គោលដៅ ធ្វើការ​ណែនាំ​អប់រំ ដោយ​មិនមាន​ការផាកពិន័យរ​យៈ​ពេល​មួយខែ តាំងពី​កក្កដា​ឆ្នាំ​២០១៩ មកម្ល៉េះ ជាមួយ​នោះដែរ ក្នុង​ឆ្នាំ​២០១៩ នៃ​យុទ្ធនា​ការចុះ​ណែនាំ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ចុះ​ដោយផ្ទាល់​ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​ត្រួតពិនិត្យ​ការងារ​នេះ ក្នុងឱកាស​នោះដែរ ឯកឧត្តម​ស្នងការ ក៏ដូចជា​ក្រុមការងារ ក៏បាន​ចែកជូន​មួកសុវត្ថិភាព​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដែល​បើកបរ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព ។

​ខាងក្រោម​ជា​រូបភាព និង​សកម្មភាព របស់​ឯកឧត្តម​ស្នងការ ចុះ​តាម​គោលដៅ កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​ណែនាំ​អប់រំ និង​ផ្តល់​មួក​ដោយ​មិន​ថ្លៃ​ជូន​ប្រជាពលរដ្ឋ ។​

​បញ្ជាក់​បន្ថែមថា ក្នុង​យុទ្ធនាការ​ខែកក្កដា ឆ្នាំ​២០១៩ មួកសុវត្ថិភាព​ជាច្រើន​ពាន់​មួក​ត្រូវបាន​ចែក​ដោយ​មិន​ថ្លៃ ៕​ដោយ​៖​កូ​ឡាប​

spot_img
×