Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​ស្លាប់​ បន្ទាប់ពី​ខ្លួន​ឡើង​ត្រងទឹក​ត្នោត​ទុក​សម្រាប់ធ្វើ​ស្ករ​

spot_img

ស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ខ្លួន​បាន​ឡើង​ត្រងទឹក​ត្នោត​ទុក​សម្រាប់ធ្វើ​ស្ករ​ដូច​សព្វមួយដង​។​

​ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៤ និង ៣០​នាទី នៅ​ភូមិ​ធ្នង់ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​បុរស​រងគ្រោះ​មានឈ្មោះ​ថា ស៊ឹម វង់ អាយុ​៥៩​ឆ្នាំ មុខរបរ​អ្នក​ឡើង​ត្តោ​ត មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​ហើយ​យោងតាម​ការបញ្ជាក់​ពី​អ្នកឃើញ​ហេតុ​ការ​ណ៏​ខាងលើ មុនដំបូង​បុរស​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​ឡើងត្នោត​ដែលមាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ផ្ទះ​របស់ខ្លួន​ដើម្បី​ត្រងទឹក​ត្នោត​ទុក​សម្រាប់​រំងាស់​ធ្វើ​ស្ករ​ដូច​រាល់ដង ប៉ុន្តែ​ជា​អកុសល នៅពេល​ជនរងគ្រោះ​ឡើង​យក​ទឹកត្នោត​រួច​ចុះ​បាន​បន្តិច​មកដល់​ត្រឹម​ក​ត្នោត​ហើយ​យក​ជើង​ជាន់​លើ​បង្អោង​ឫស្សី​ពេលនោះ​បង្អោង​ឫស្សី​បាន​ដាច់​បាក់​បណ្តាលឱ្យ​ជនរងគ្រោះ​ធ្លាក់ និង​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។ ហើយ​នៅពេលនេះ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់ថា ហេតុ​ការ​ណ៏​ស្រដៀង​គ្នា​នេះ​ធ្លាប់បាន​កើតមានឡើង​ទៅ​លើ​ជនរងគ្រោះ​ដែល​ប្រក​បរបរ​ឡើងត្នោត​កន្លងមក​រួចជាស្រេច​ទៅហើយ ដើម្បី​ជៀសវាង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ដូចខាងលើ​នេះ មានតែ​បងប្អូន​ដែលជា​អ្នក​ប្រកប​របរ​ឡើងត្នោត​បង្កើន​ការប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង​ជាប់​ជានិច្ច​៕​ ដោយ ៖ CEN

spot_img
×