Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃក្រោយ​ឲ្យ​រាង ប៉ូលិស​ហៅ​ទៅ​ផ្តិត​មេ​ដៃ !​ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Alex Piano ដែល​បង្ហោះ​ភូតកុហក​រឿង​ប៉ូលីស​ផាកពិន័យ ភ័យ​ខ្លួនចេញមុខ​សារភាព​ (វីដេអូ)

spot_img

​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ឈ្មោះ រស់ ដា​រ៉ា ដែល​ប្រើប្រាស់ គណនី​ហ្វេ​ស​បុក​ឈ្មោះ Alex Piano ដែល​បាន​យក​ព័ត៌មាន​ចាស់​តាំងពី​ឆ្នាំ​២០១៨ ដែល​គាត់​បាន​បើកបរ​ល្មើស ស្លាក​សញ្ញា ចរាចរណ៍ យកមក​ផុស​ខុសពី​ការពិត កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ ជាពិសេស​ធ្វើ​ឲ្យ ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​កិត្តិយស​របស់​សមត្ថកិច្ច ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុងការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​នេះ​បើ​រាម សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័​ត៌​មន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី 3 ឧសភា 2020 ។​

​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាំខ្លួន​មក​ធ្វើការ​សួរនាំ ហើយ​គាត់​ក៏បាន ធ្វើការ​ទទួលកំហុស និង​ថត​វីដេអូ​សុំទោស​ជា​សាធារណ​:​ដល់​ប្រជាពលរដ្ឋ ជាពិសេស​សុំទោស​ដល់​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​ដោយ​ផ្តិតមេដៃ​ផងដែរ ។​

​ក្រោយ​បញ្ចប់​ការណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​រួច សមត្ថកិច្ច​ក៏បាន​អនុញ្ញាតិ​ឲ្យ​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ។​

ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ នៅមុននេះ​បន្តិច បាន​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​រក​ម្ចាស់ គណនី​​ហ្វេ​ស​ប៊ុ​ក Alex Piano មានឈ្មោះ​ពិត រស់ ដា​រ៉ា ដេ​ី​ម្បី​នាំខ្លួន​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដែល​បុគ្គល​រូបនេះ បាន​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ធ្វើអោយ​មហាជន​យល់​ច្រ​លំ​មក​លេ​ី​មន្ត្រី​អនុវត្តន៍​ច្បាប់ ។​

​គួរបញ្ជាក់​ផងដែរ​ថា បុរស​គណនេយ្យ​ខាងលើ បាន​ប្រឌិត​សាច់រឿង​ខ្លួន ដើម្បី​យក​សេចក្តី​អាណិតអាសូរ​ពី​មហាជន ដោយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​កថា​ប៉ូលីស​ផាកពិន័យ​ខ្លួន ទោះជា​ខ្លួន​មិន​ខុស​អ្វី​មាន​ឯកសារ​គ្រប់ ការ​ផាក​ដោយសារតែ​ម៉ូតូ​ខ្លួន​បង់​រលស់ ការពិត​មិនមាន​នេះ​កើតឡើង​ទេ ដោយ​ម៉ូតូ​ជន​ខាងលើ បាន​យក​ដាក់​កន្លែង​ប​ញ្ជាំ​ជា​យូរ​មកហើយ ក្រោយ​បង្ហោះ​បែបនេះ​ឃើញថា មានការ​ស៊ែរ​ចែករំលែក​ជាច្រើន​រហូតដល់​៨៧​ម៉ឺន​ដង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​(87K share)​។​

​ក្រោយពី​ដឹងថា​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់ គណនី ហ្វេ​ស​ប៊ុ​ក Alex Piano ខាងលើនេះ ម្ចាស់​គណណេយ្យ​ខាងលើ​បាន​ទំនងជា​ភ័យ​ខ្លួន ក៏បាន​សរសេរ​សូមទោស លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ ខ្ញុំបាទ​សុំ​លើក​ម្រាមដៃ​ដប់​សុំទោស​ជា​សា​ធាណៈ ចំពោះ​ការ​ផុស​កំហុស​ខុសឆ្គង ប៉ះ​សង្គម អ្វីដែល​ប្អូន​ផុស​លើក​មុន គឺជា​ការ​កុហក​ពិតមែន ដែលជា​ទទួល​ការផាកពិន័យ​លើក​ទី​១​កាលពី​២០១៨ មិនមែន ២០១៧ ទេ​គ្មាន​ដែល​ប្អូន​បទ​ឆ្វេង​បំណង​ចង់​បំផុសបំផុល​ទេ ប្អូន​ស្រឡាញ់​ច្បាប់​បាន​ប្អូន​គោរព​គ្រប់យ៉ាង​តែ​ជា​រឿង​ពិត កាល​២០១៨​។​

​ដូច្នេះ​ប្អូនសុំ​ការ​អរ​ភ័យ​ទោស ពី​សំណាក់ ក្រសួង ក៏​ដូច បងប្អូន​ជនរួមជាតិ​ទាំងអស់ សុំ​ខន្តី​អភ័យទោស អោយ​ប្អូន​ផង​ដោយ ប្អូន​ជា​បន្ទុកគ្រួសារ ម៉ាក់​ប៉ា​ឈឺ​អត់​ការធ្វើ ប្អូន​ក៏​អត់​ការងារ 2 3​ខែ​មកហើយ បើ​អត់​ពី​ខ្ញុំ​តើ​ប៉ា​ម៉ាក់ ត្រូវ​បង់​ប្អូន​រៀន​ទៀត ហើយ​ជំពាក់​បំណុល​​គេ​៣​មុឺ​ន​ដូល្លា​ទៀត ទាំង​ធនាគារ និង​ឯកជន​ទា​មុខ​ទា​ក្រោយ តើ​ធ្វើយ៉ាងណា ចឹ​ង​ដោយ​ក្តី​អាណិត​មេត្តា​ពី​បងប្អូន និង ក្រសួង ផង​៕

ដោយ​៖​កូ​ឡាប​


spot_img
×