Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឧកញ៉ា ប៊ុន ស៊ា​ង​លី មាតា សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទទួលមរណភាព ដោយ​ជរាពាធ​ក្នុង​ជន្មាយុ​៩៦​ឆ្នាំ​

spot_img

​ភ្នំពេញ​៖ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ចា​ណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មរណភាព​នា​វេលា​ម៉ោង ០២និង១២​នាទីទៀបភ្លឺ ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ដោយ​ជរាពាធ​ក្នុង​ជន្មាយុ​៩៦​ឆ្នាំ។​

​នេះ​បើតាម​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​៤​ ខែឧសភា​ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា យើងខ្ញុំ​ទាំងអស់គ្នា ពិតជា​មាន​ក្ដី​រន្ធត់​តក់ស្លុត​ជា​ពន់ពេក​ចំពោះ​ដំណឹង​ការទទួល អនិច្ចកម្ម អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ចា​ណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មរណៈភាព​នា​វេលា​ម៉ោង ២ និង ១២​នាទី ទៀបភ្លឺ ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ។​

​យើងខ្ញុំ សុំ​ក្ដី​អនុញ្ញាត ចូលរួម​ចែករំលែក​នូវ​មរណទុក្ខ នៃ​ការបាត់បង់ វត្តមាន​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ចា​ណ​វិ​វ​ឌ្ឍ​នា ដែល​មិន​ត្រឹម​ជាកា​បាត់បង់​របស់ មហា​ក្រុមគ្រួសារ ជីទួត ជីដូន ម្ដាយ និង ម្ដាយក្មេក របស់ អ្នកឧកញ៉ា​ឧបាសិកា​ផ្ទាល់​ប៉ុណ្ណោះ​ទេ តែ​ជាការ​បាត់បង់​ដ៏​ធំធេង នៃ​ឥស្សរជន​ដ៏​ឆ្នើម ទាំង​ពុទ្ធចក្រ និង អាណាចក្រ សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​។​

​សូម​លើក​អ​ញ្ជ​នី បួងសួង​ដួង​វិ​ញ្ញា​ក្ខ​ន្ធ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ចា​ណ​វិ​វ​ឌ្ឍ​នា បាន​សោយសុខ​ក្នុង​សម្បត្តិ​សួគ៌ ។​

​សព​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ព្រះពុទ្ធសាសនា​នៅ​ភូមិគ្រឹះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ទះ​លេខ​៤១ ផ្លូវ​សុរាម្រិត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×