Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ Live តាម គណនី​ឈ្មោះ Ravy Khmer ដោយបាន​ប្រើពាក្យ​សម្តី​ប្រមាថ និង​សរសេរ​លើ Caption ថា “​ចោរ​ស្របច្បាប់ មិនបាច់​និយាយ​ក៏​គេ​ដឹង​”, សមត្ថកិច្ច​ឲ្យ​សាមីខ្លួន ចូលខ្លួន​ដោះស្រាយ ជាមួយ​សមត្ថកិច្ច​ជាបន្ទាន់​

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ចរាចរ​ណ៍ទ​ទួល​បទបញ្ជា​ឲ្យ​នៅ​ភូមិសាស្ត្រ​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឃាត់​រថយន្ត​មួយ​គ្រឿង ម៉ាក Prius ហើយ​ផាកពិន័យ​ចំនួន​ទឹកប្រាក់ ១៥០,០០០​រៀល ចំពោះ​ករណី​ល្មើស “​បើកបរ​ដោយ​មិន​ដំណើរការ​ភ្លើង​ហ្វា​កូត ឬ​ភ្លើង​សញ្ញា​នៃ​យានយន្ត​”​។ ពេល​ចាក​ចេញពី​គោលដៅ​ត្រួតពិនិត្យ មាន​ស្ត្រី​ម្នាក់ទៀត​ជា​អ្នករួមដំណើរ​ជាមួយ​បានធ្វើការ Live តាម គណនី​ឈ្មោះ Ravy Khmer ដោយបាន​ប្រើពាក្យ​សម្តី​ប្រមាថ និង​សរសេរ​លើ Caption ថា “​ចោរ​ស្របច្បាប់ មិនបាច់​និយាយ​ក៏​គេ​ដឹង​”​។ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ សូម​ឲ្យ​សាមីខ្លួន​ដែល​បាន Live វី​ឌី​អូ​ខាងលើ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ជាបន្ទាន់ មិន​ដូច្នេះ​ទេ នាយកដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​៤ ​ខែឧសភា ​ឆ្នាំ​២០២០ សូម​ជម្រាបជូន​សារ​ណ​ជន​ជ្រាបថា ​៖

​កាល​យប់​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ចរាចរណ៍​នៃ​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ទទួល​បទបញ្ជា​អោយ​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឃាត់​រថយន្ត​មួយ​គ្រឿ ម៉ាក Prius ធ្វើការ​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ សី្ត​ពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចំនួន​ទឹកប្រាក់ ១៥០០០០​រៀល ចំពោះ​ករណី​ល្មើស “​បើកបរ​ដោយ​មិន​ដំណើរការ​ភ្លើង​ហ្វា​កូត ឬ​ភ្លើង​សញ្ញា​នៃ​យានយន្ត​”​។​

​ពេល​ឃាត់​រថយន្ត សមត្ថកិច្ច​បាន​ណែនាំ និង​ប្រាប់​អំពី​កំហុស​ពាក់ព័ន្ធ​នឹង​ករណី​មិន​ដំណើរការ​នៃ​ភ្លើង​រថយន្ត​(​ដាច់​ភ្លើង​បំភ្លឺ​ខាងមុខ និង​ភ្លើង​សញ្ញា​ខាងក្រោយ​) ដែល​អាចមាន​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​បើកបរ និង​អ្នករួមដំណើរ ព្រមទាំង​បានស្នើ​ឲ្យ​ផ្អាក​បើកបរ​រថយន្ត​នេះ​បន្តដំណើរ​ទៅមុខទៀត រងចាំ​ព្រឹកស្អែក​ដើម្បី​យកទៅ​ជួសជុល​។ ក្រោយ​ស្តាប់​ការណែនាំ អ្នកបើកបរ​ព្រម​ទទួលស្គាល់​កំហុស និង​ស្ម័គ្រចិត្ត​បង់ប្រាក់​ពិន័យ​ចំនួន ១៥០០០០​រៀល​។

​ប៉ុន្តែ ដោយសារ​អ្នកបើកបរ​ស្នើសុំ​ដោយ​ទទូច​ធ្វើដំណើរ​ទាំងយប់ ទៅ​ខេត្តសៀមរាប ព្រោះ​មាន​កិច្ចការ​បន្ទាន់ សមត្ថកិច្ច​គ្រាន់តែ​ពិន័យ និង​បាន​អនុញ្ញាតអោយ​បើកបរ​បន្តដំណើរ​ទៅមុខទៀត​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ​។​

​ពេល​ចាក​ចេញពី​គោលដៅ​ត្រួតពិនិត្យ មាន​ស្ត្រី​ម្នាក់ទៀត​ជា​អ្នករួមដំណើរ​ជាមួយ​បានធ្វើការ Live តាម គណនី​ឈ្មោះ Ravy Khmer ដោយបាន​ប្រើពាក្យ​សម្តី​ប្រមាថ និង​សរសេរ​លើ Caption ថា “​ចោរ​ស្របច្បាប់ មិនបាច់​និយាយ​ក៏​គេ​ដឹង​” ដែល​នេះ​ជាការ​ប្រព្រឹត្តិ​ល្មើ​សនឹង​មាត្រា​៧៣ ការរំលោភ​លើ​រាងកាយ កិ​ត្ដិ​យស សេចក្ដីថ្លៃថ្នូរ របស់​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​កំពុង​បំពេញភារកិច្ច ត្រូវ​ផ្តន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​ជា​ធរមាន​(​មាត្រា​៥០២ បទ​ប្រមាថ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ថ្ងៃ ទៅ ៦​ថ្ងៃ )​។​

​នៅពេល​ទៅដល់​ចំណុច​គោល​ត្រួតពិនិត្យ​មួយទៀត របស់​សមត្ថកិច្ច​ខេត្តកំពង់ធំ អ្នកបើកបរ​មិនបាន​សហការ​ជាមួយ​សមត្ថកិច្ច​ឡើយ ព្រមទាំង​បើករថយន្ត​គេច ពី​ការត្រួតពិនិត្យ​របស់​ស​ម​ត្ថ​កិច្ច​ទៀង​ផង ដែល​នេះ​ជាការ​ប្រព្រឹត្តល្មើស​នឹង​មាត្រា​៧៦ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក “​អ្នកបើកបរ​ណា​ដែល​មិន​ព្រម​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​យាន ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ ថ្ងៃ ទៅ ១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១០០ ០០០​រៀល ទៅ​៨០០ ០០០​រៀល​”​។​

​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ សូម​ឲ្យ​សាមីខ្លួន​ដែល​បាន Live វី​ឌី​អូ​ខាងលើ​ចូលខ្លួន មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ជាបន្ទាន់ មិន​ដូច្នេះ​ទេ នាយកដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​ជាថ្មី​ម្តងទៀត នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ សូម​អំពាវនាវ​ដល់​អ្ន​ក​បើកបរ​គ្រប់រូប ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា និង​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​យាន និង​ឯកសារ​ពាក់ព័ន្ធ​៕

​ដោយ កូ​ឡាប


spot_img
×