Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យាយ​ម្នាក់​អាយុ​៧០​ឆ្នាំ និង​ជនសង្ស័យ​ចំនួន​៤​នាក់ ជួញដូរ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៣២ ថង់ ត្រូវ បញ្ជូនទៅ​តុលាការ​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៥​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​ចំ​នួ​
​ន​៥​ថង់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​លក់​២​គ្រឿង​សម្ភារ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត នៅ​កន្លែង​ផ្សេងគ្នា ក្នុងស្រុក​សំពៅ​លួ​ន​និង​ស្រុក​
​ប​វេ​ល កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០២​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សេងគ្នា​ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៥​នាក់ ដែល​ចាប់​ឃាត់ខ្លួន​ករណី​ទី​១​មានឈ្មោះ ចក់ ថេត​ហៅ​ទួ​ច​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​ចំ​ណិ​ប​ឃុំ​តា​ស្ដារ​ស្រុក​សំពៅ​លួ​ន​
​ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លា​ង​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​៣​ថង់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​២​គ្រឿង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​២០​នាទី​ថ្ងៃទី​០២​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៩​ភូមិ​អូរ​ចំ​ណិ​ប​ឃុំ​តា​ស្ដារ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ជនសង្ស័យ​ម្នាក់នេះ​គឺមាន​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​និង​ឃុំខ្លួន លេខ​២៦៤ ត ព្រ​ចុះ​ថ្ងៃទី​០២​ខែមេសា​ឆ្នាំ​២០២០​របស់លោក ជា វណ្ណៈ ប្រធាន​ក្រុមប្រឹក្សា​ជំនំជម្រះ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមទី​១០​ភូមិ​អូរ​ចំ​ណិ​ប​ឃុំ​តា​ស្ដារ​
​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​។ ករណី​ទី​២​ឈ្មោះ​ជុំ សិត​ហៅ​ប្រុស​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​(​ជា​អ្នក​រក្សាទុក​ថ្នាំញៀន​) រស់នៅ​ភូមិ​ថ្មី​ឃុំ​ក្ដុល​តា​ហែ​ន​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។ ទី​២​ឈ្មោះ​រិ​ន អឿន​ភេទ​ស្រី​អាយុ​៧០​ឆ្នាំ​(​ជា​អ្នក​រក្សាទុក​ថ្នាំញៀន​និង​ជា​ម្ចាស់ផ្ទះ​) រស់នៅ​ភូមិ​ព្រៃ​ខ្ពស់​ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។ ទី​៣​ឈ្មោះ​ទូច សាន់​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​(​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន​) រស់នៅ​ភូមិ​ព្រៃ​ខ្ពស់​ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។ ទី​៤​ឈ្មោះ​ធា ចាន់ថា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​(​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន​) រស់នៅ​ភូមិ​ព្រៃ​ខ្ពស់​ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​២៩​ថង់ សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃទី​០២​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រៃ​ខ្ពស់​ឃុំ​ព្រៃ​ខ្ពស់​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​ទាំង​២​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​រសៀល​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០​ហើយ​៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×