Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ចំនួន​៦​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ICE ចំនួន​០៦ ថង់ យ៉ាម៉ា​WY​ចំនួន ៣៧៨ គ្រាប់ ឡាន​មួយគ្រឿង ម៉ូតូ​២​គ្រឿង​ ​ទៅ​តុលាការ​

spot_img

​បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៦​នាក់​ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​ICE
​ចំនួន​០៦ ថង់ យ៉ាម៉ា​WY​ចំនួន ៣៧៨ គ្រាប់ ឡាន​មួយគ្រឿង ម៉ូតូ​២​គ្រឿង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​នៅ​កន្លែង​ផ្សេងគ្នា ក្នុងស្រុក​សំពៅ​លូន​និង​ស្រុក​បាណន់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០​ខែមេសា និង​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សេងគ្នា ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៦​នាក់ ដែល​ចាប់​ឃាត់ខ្លួន​ករណី​ទី​១​មានឈ្មោះ គង់ វុទ្ធី (​ធី​)​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ប្រឡាយ​ប្រាក់ ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​ទី​២​ឈ្មោះ ប៊ុន ម៉ាលី​ស ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ទី​៣​ឈ្មោះ ង៉ូ​វ សា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោ​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លា​ង​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE ចំនួន ០៥ ថង់ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​យ៉ាម៉ា​WY​ចំនួន ៣៧៨ គ្រាប់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​លក់​ចំនួន​ពីរ​គ្រឿង ម៉ូតូ​ចំនួន​០១​គ្រឿង ប្រាក់រៀល​ចំនួន ១​លាន​រៀល ប្រាក់​បាត​ថៃ​ចំនួន ៥​ពាន់​បាត​ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៦​និង​៣៥​នាទី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៣​ភូមិ​ពោ​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​ករណី​ទី​២​ឈ្មោះ​យួ ពៅ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​អូរ​តា​គាំ​២​សង្កាត់​
​ទួល​តា​ឯក ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។ ទី​២​ឈ្មោះ​រ៉េត សុភា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ក្រុមទី​០១ ភូមិ​ផ្លូវ​មាស​ឃុំ​ផ្លូវ​មាស​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​។ ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ ទួ​រ​ស័ព្ទ​ដៃ​២​គ្រឿង ម៉ូតូ​មួយគ្រឿង​សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​៤០​នាទី​ថ្ងៃទី​០១​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០២​ភូមិ​អន្លក់​កោង​ឃុំ​ឈើទាល​ស្រុក​បាណន់​ខេត្តបាត់ដំបង​។ ក្រោយពេល​សាកសួរ ឈ្មោះ​យួ ពៅ កម្លាំង​បាន​ចុះទៅ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ទៀត​ឈ្មោះ​យន់ ភា​រុណ​ហៅ​នួន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ រស់នៅ​ចំណុច​អណ្ដូង​កន្ទួត​ភូមិ​គោក​រកា​ឃុំ​ដូន​បា​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​បាន​ដកហូត​រថយន្ត​មួយគ្រឿង និង​សម្ភារ​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៧​និង​២០​នាទី​ថ្ងៃទី​០១​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១២​ភូមិ​ថ្មី​ឃុំ​ក​ន្ទឺ​១​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​
​លោក​សុខ និមល​បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​ទាំង​២​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃទី​០២​ខែឧសភា​ឆ្នាំ​២០២០​ហើយ​៕​ដោយ​៖ អ៊ុង​សា​រុំ​

spot_img
×