Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ការ​ចេញពី​ប្រទេស​ថៃ វិល​ត្រឡប់មក​ស្រុកកំណើត​វិញ មានការ​កើនឡើង​

spot_img

បាត់ដំបង​៖​កំណើន​ពលករ​ខ្មែរ​ហក់​ឡើងជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ វិល​ត្រឡប់មក​ស្រុកកំណើត​វិញ បើទោះបីជា​អាជ្ញាធរ​ថៃ នៅ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ហើយ​នៅតាម​ច្រកទ្វារព្រំដែន​នានា ត្រូវបាន​បិទ​មិន​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ឆ្លងដែន​ទៅវិញទៅមក ក្រៅពី​ការនាំ​ទំនិញ​ចេញចូល​ប៉ុណ្ណោះ​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា កំណើន​ពលករ​ខ្មែរ​ហក់​ឡើងវិញ​នៃ​ការវិល​ត្រឡប់មក​ស្រុកកំណើត​វិញ គឺ​ដោយសារ​អាជ្ញាធរ​ថៃ នៅតែ​បន្ត​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។ ទីកន្លែង​របស់​ពួកគាត់​ធ្វើការ ត្រូវបាន​បិទ ដូចនេះ​ពួកគាត់​ពុំមាន​ការងា​ធ្វើ ហើយ​គ្មាន​ប្រាក់ចំណូល​។ ពលករ​ខ្មែរ ដែល​ត្រឡប់មកវិញ​នេះ បើទោះបីជា​ត្រូវ​ថៅកែ​របស់​ពួកគេ បានផ្ដល់​អាហារ សម្រាប់​បរិភោគ​ប្រចាំថ្ងៃ​ក៏ពិតមែន ប៉ុន្តែ​ការចំណាយ​លើ​ការ​ស្នាក់នៅ​ផ្ទះជួល គឺ​ត្រូវ​បង់ប្រាក់​ដោយ​ខ្លួនឯង ដោយ​ពុំមាន​លទ្ធភាព​បង់ថ្លៃ​ផ្ទះជួល និង​គ្មាន​ការងារ​ធ្វើ​ផង​នោះ ទើប​ពួកគាត់​នាំគ្នា​ត្រឡប់មក​ស្រុកកំណើត​វិញ​។​

​ក្នុង​របាយការណ៍​រប​ស់​សាលាខេត្ត​បាត់ដំបង​បង្ហាញថា កាលពី​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០ ពលករ​ខ្មែរ​ដែលមាន​លំនៅដ្ឋាន​ក្នុង​ខេត្តបាត់ដំបង បាន​ចេញពី​ប្រទេស​ថៃ វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ចូល​តាម​ច្រក​នានា​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​មាន​ចំនួន ៦៩​នាក់​(​ស្រី​៣៥​នាក់​)​។ សម្រាប់​ពលករ​ខ្មែរ​នៅតាម​បណ្ដា​ខេត្ត និង​រាជធានី​ដែល​ចូល​តាម​ច្រកទ្វារព្រំដែន ក្នុង​ខេត្តបាត់ដំបង មាន​ចំនួន​១៣៩​នាក់ (​ស្រី​៦៥​នាក់​)​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​មាន​ការបិទ​ច្រកទ្វារព្រំដែន​រវាង​កម្ពុជា ថៃ ដែល​ជាប់​ព្រំដែន​នឹង​ខេត្តបាត់ដំបង ដោយសារ​ជំងឺ​កូ​វីដ​១៩ គឺ​ចាប់ពី​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០២០ រហូតដល់​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ គឺមាន​ពលករ​ខ្មែរ ឆ្លងដែន​ចេញពី​ប្រទេស​ថៃ មក​ស្រុកកំណើត​វិញ​ក្នុង​មួយថ្ងៃ​ចាប់ពី ៣០០​ទៅ​៤០០​នាក់​និង​ពេលខ្លះ​ឡើងដល់​ជាង​៥០០​នាក់ ប៉ុន្តែ​ចំនួន​នេះ​បាន​ថយចុះ​នៅពេល​ចូលឆ្នាំ​ខ្មែរ​បញ្ចប់ គឺ​មានការ​ឆ្លងដែន​ប្រមាណ​១០០​នាក់ និង​ក្រោម​១០០​នាក់​។ ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ បាន​ហក់​ឡើងវិញ ហើយ​ចំពោះ​ពលរដ្ឋ​និង​ពលករ​ខ្មែរ មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង​ចាប់ពី​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០ បាន​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ រហូតមកដល់​ថ្ងៃទី​០៣​ខែឧសភា​ឆ្នាំ​២០២០ មាន​ចំនួន​សរុប ១៦.៨៨៦​នាក់ ៕​

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×