Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​ស្រវឹង​ជោក ខឹង​សាក​ថ្ម​ទូរស័ព្ទ​មិន​ចូល បាន​ទាញ​ផ្តាច់​ខ្សែភ្លើង​ចោល និង​យក​កាំបិតផ្គាក់​ដេញ​កាប់​ម្ចាស់ផ្ទះ

spot_img

​កណ្តាល​៖ នគរបាល ក្រុង​តាខ្មៅ ចាប់​បុរស​ម្នាក់ ករណី​ហិង្សា​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ដោយ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ហើយ​ដើរមក​ផ្ទះ​ជនរងគ្រោះ សុំ​សាក​ថ្ម​ទូរស័ព្ទ ពេល​សាក​ថ្ម​ទូរស័ព្ទ អត់​ចូល ជនសង្ស័យ​ខឹង ក៏បាន​ទាញ​ផ្តាច់​ខ្សែភ្លើង​ចោល និង​យក​កាំបិតផ្គាក់​ដេញ​កាប់​។​

​កើតហេតុ​៖​ថ្ងៃទី​០៣ ឧសភា ២០២០ ម៉ោង​១៣.៣០​នាទី ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ​ស៊ុន សុផាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ មុខរបរ ចុងភៅ ។​

​ជនសង្ស័យ ឈ្មោះ ​សុខ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។ សម្ភារ​ខូចខាត​៖ ធ្លុះ​ពិតាន​ផ្ទះ​១​កន្លែង បែក​សសរ​ផ្ទះមួយ​។ វត្ថុតាង​ចាប់យក​៖ កាំភ្លើង​ច្នៃ​បាញ់​គ្រាប់កង់​០១​ប្រវែង​៩០​សង្ទីម៉ែត្រ កាំបិតផ្គាក់​ដង​ឈើ​០១
​កាំបិតប៉័ងតោ​០១​។​

​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ហើយ​ដើរមក​ផ្ទះ​ជនរងគ្រោះ សុំ​សាក​ថ្ម​ទូរស័ព្ទ ពេល​សាក​ថ្ម​ទូរស័ព្ទ អត់​ចូល ជនសង្ស័យ​ខឹង ក៏បាន​ទាញ​ផ្តាច់​ខ្សែភ្លើង​ចោល​ទៅ ពេលនោះ​ជនរងគ្រោះ ក៏បាន​សួរនាំ ក៏​កើតជា​ទំនាស់​ប្រតាយប្រតប់​គ្នា បន្ទាប់មក​ជនសង្ស័យ បាន​​រត់​ទៅផ្ទះ​របស់ខ្លួន​យក កាំបិតប៉័ងតោ​គប់​ទៅលើ​ជនរងគ្រោះ តែ​អត់​ត្រូវ ហើយ​ទៅយក​កាំបិតផ្គាក់​មក​ដេញ​កាប់​ជនរងគ្រោះ​ទៀត តែ​ជនរងគ្រោះ​បាន​រត់​ចូល​ផ្ទះ​ចាក់សោរ​បន្ទប់​ជាប់ ទើប​ជនសង្ស័យ​កាប់​សសរផ្ទះ​ជនរងគ្រោះ​បណ្តាល​ឲ្យ បែកបាក់​ជាច្រើន​កន្លែង និង យក​កាំភ្លើង​ច្នៃ​បាញ់​គ្រាប់កង់​បាញ់​ចូល​ផ្ទះ​ជនរងគ្រោះ​បណ្តា​យ​ឲ្យ ធ្លុះ​ពិ​ដាន​១​កន្លែង ហើយ​ត្រូវ​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច​​ប៉ុស្តិ៍​ដើម​មៀន​ឲ្យ​ចុះ ជួយ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដេី​ម្បី​ចាត់​ការបន្ត​តាម​នីតិវិធី ៕

ដោយ​៖​កូ​ឡាប​

 

spot_img
×